ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នក​ចេញ​មក​សារភាព​​ចំពោះ​ការផលិតឯកសារក្លែងក្លាយរបស់IRI

រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នក​ចេញ​មក​សារភាព​​ចំពោះ​ការផលិតឯកសារក្លែងក្លាយរបស់IRI

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអំពាវនាវដល់ជនទាំងឡាយណា ដែលជាអ្នករួមគំនិត ពាក់ព័ន្ធ​ក្នុងការផលិតឯកក្លែងក្លាយនៃការសារស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋ អន្តរជាតិ ហៅ​កាត់​ថា (IRI) និងបានប្រកាសផ្តល់រង្វាន់ដល់អ្នកទាំងឡាយណា ដែល ចេញមកសារភាពនៅ​ចំពោះមុខច្បាប់ ។

ដើម្បីវែកមុខរកឲ្យឃើញនូវជនទុច្ចរិត ដែលជាសកម្មជន និងឃោសនិករបស់គណបក្ស​នយោ​បាយមួយដែលបានផលិតក្លែងបន្លំ​ឯកសារ ស្ទង់មតិរបស់វិទ្យាស្ថាន សាធារណ រដ្ឋអន្តរជាតិ (IRI) ហើយបាននិងកំពុងចែកចាយ និងឃោសនានូវឯកសារក្លែងក្លាយស្តី អំពីលទ្ធផលនៃការ​ស្ទង់​មតិប៉ាន់ស្មាន អំពីការទទួលអាសនៈតាមរាជធានីនិង ខេត្ត នីមួយៗនោះ អង្គភាពព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើ សន្និសីទសារព័ត៌មានបន្ទាន់មួយនៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១៣ នៅទីស្តីការ គណរដ្ឋមន្រ្តី។

លោក កែវ រ៉េម អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បាន​មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កន្លងទៅថ្មីៗនេះមានជនទុច្ចរិត  ដែលជា សកម្ម​ជន និងឃោសនិករបស់គណបក្សនយោបាយមួយដែលបានផលិតក្លែងបន្លំ​ឯក សារ ស្ទង់មតិ​របស់​វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ហើយបាននិងកំពុងចែកចាយ និងឃោសនានូវ​ឯកសារ​​ក្លែងក្លាយស្តីអំពីលទ្ធផលនៃការ​ស្ទង់​មតិប៉ាន់ស្មាន អំពីការ ទទួលអាសនៈ​តាមរាជធានី​និងខេត្ត​នីមួយៗ ។ ទង្វើ​ដ៏​ថោកទាប​បំផុត​របស់​ក្រុម​ជន​ទុច្ចរិត​នេះ បាននិងកំពុង​បំផ្លាញ​នូវ​ដំណើរការ​បោះឆ្នោត​មួយ​ដែល​ត្រូវមាន ​សេរី តម្លាភាព និង​ជាពិសេស​ភាពត្រឹមត្រូវ​និង​យុត្តិធម៌​។​

ម្យ៉ាងវិញទៀត ល្បិច​ទុច្ចរិត និង​ថោកទាប​បំផុត​នេះ ដែលជា​ការបោក​បញ្ឆោត​មតិ សាធារណៈ បាននិងកំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថេរភាព​សង្គម បង្កឡើង​នូវ​ភាពអសន្តិសុខ ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​កំពុង​តែមាន​ស្ថានភាព​ល្អប្រសើរ ហើយ​ប្រការនេះ ក៏​អាច​បង្ក​ឲ្យ​មាននូវ​ចលាចល​សង្គម​ផងដែរ​។​

​លោក កែវ រ៉េមី ​បន្តទៀតថា នៅក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត ក្នុងការ​ថែរក្សា​ការពារ​នូវ​បរិយាកាស​បោះឆ្នោត​មួយ ឲ្យ​បានល្អ​ប្រសើរ និង​មាន​ភាពត្រឹមត្រូវ និង​យុត្តិធម៌ ពិសេស​គឺថែ​រក្សាភាពស្ងប់ស្ងៀមជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនឲ្យ គេស្រួលអារម្ម​ក្នុងការប្រកបអាជី​វកម្ម ​របស់គេនៅលើទឹកដីកម្ពុជាដោយគ្មានការ ព្រួយបារម្ភ ។

លោក កែវ រ៉េមី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា ដ៏ម៉ឺងម៉ាត់​ បំផុតដូចខាងក្រោមនេះ៖ ១-​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា និង​តាម​ចាប់ខ្លួន​ជាបន្ទាន់​នូវ​ជន​ទាំងឡាយណា ដែលជា​អ្នកធ្វើ​ឯកសារ​ក្លែងបន្លំ អ្នកប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​នេះដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទា ទោស​តាមច្បាប់​ជា​ធរមាន​។​ និង២-​​បានអំពាវនាវ​ដល់​ជន​ណាក៏ដោយ ជា​អ្នក​រួមគំនិត​ពាក់ព័ន្ធ​ក្នុង​ការផលិត​ឯកសារ​ក្លែងក្លាយ​នេះ ចេញមក​សារភាព រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់រ​ង្វាន់​។

ជាមួយគ្នានោះលោកអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ទាំងអស់ រក្សា​ការ​ស្ងាត់​ស្ងៀម កុំ​ចាញ់ល្បិច​បោកប្រាស់ ដ៏​ថោកទាប​របស់​ជន​ទុច្ចរិត​នៃ​បក្ស​មួយ​នោះ ព្រោះ​លោកស្រី JESSICA KEEGAN ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) បានធ្វើការ​បដិសេធ​ជា​ផ្លូវការ តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច ចុះ​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៣ ផ្ញើមក​ទីស្តីការគណៈរដ្ឋមន្ត្រី​រួចហើយ​ថា ឯកសារ​ដែល​ជន​ទុច្ចរិត បាន​ផលិត​និង​ចែកចាយ​ផ្សព្វផ្សាយ​នេះ គឺជា​ឯកសារ​ក្លែងបន្លំ មិនមែនជា​ឯកសារ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) នោះទេ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិហៅកាត់ ថា(IRI) បានបង្ហាញនូវរបាយការណ៍ស្ទង់មតិប្រជាពលរដ្ឋថា មានប្រជាពលរដ្ឋជា៧០ ភាគរយយល់​ឃើញថារាជរដ្ឋាភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ ៕

ដោយ៖ វិជ្ជា

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya