ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន​ពីក្រោយ ដួល​បែកក្បាល​ស្លាប់ ​

ម៉ូតូ​បុក​ឡាន​ពីក្រោយ ដួល​បែកក្បាល​ស្លាប់ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លុ​វ​លេខ​១៥១(​ផ្លូវ​ចូល​ភ្នំ​ប្រសិទ្ធ​)​ស្ថិត​ក្នុងភូមិ សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បណ្ដាលអោយ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។
​បុរស​ដែល​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូ​លឿន​ទៅបុក រថយន្ដ​ពីក្រោយ​នោះ ឈ្មោះ ង៉ែត សម្បូរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​អ្នក​រកត្រី ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​កុក​វែង ឃុំ​បន្ទាយមាស ស្រុក​ចុង​ត្រង់ ខេត្តកំពត​។
​ចំណែក​រថយន្ដ​ដែល​បុរសរងគ្រោះ​បាន​បើ​បុក​ពីក្រោយ​ហើយ​បាន​ស្លាប់​ភ្លាមៗ នោះ ម៉ាក​ហី​យ៉ាន​ដាយ ពណ៌​ស ប្រភេទ​រថយន្ដ​ក្លុប មួយ​តោន​កន្លះ​ពាក់​ស្លាក​លេខ​បណ្ដោះអាសន្ន​២៩០៤ បើកបរ​ដោយ​ឈ្មោះ ម៉ុ​ត ជី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​រការ ឃុំ​ចន្ទ​តា​សែន ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ​។
​មុនពេល​កើតហេតុ​រថយន្ដ​បាន​បើកបរ​ក្នុងទិសដៅ​ពី​លិច​មក​កើត លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ដ​មួយគ្រឿង​ទៀត​បើកបរ បញ្ច្រាសទិស​គ្នា​ពី​កើតមក​លិច ឃើញបែបនេះ​ដោយ​ផ្លូវ​តូប​ចង្អៀត​ផង​រថយន្ដ​ក៏បាន​អែប​ខាង​ឈប់​ដើ​ប្បី​អោយ រថយន្ដ​ម្ខាង​ទៀត​ទៅ ពេលនោះ​ស្រាប់តែ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ព​ណ័​ទឹកប៊ិច​ពាក់ ស្លាក​លេខ​ភ្នំពេញ​1J8465 ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មុន​ជាប់​ក៏​ជ្រុល​ចង្កូត​ទៅបុក រថយន្ដ​ពីក្រោយ​បណ្ដាលអោយ​ដួល​ម៉ូតូ​អូស​ប្រហែល​៥​ម៉ែត្រ​បែកក្បាល​ស្លាប់ ភ្លាមៗ​តែម្ដង​ពេលនោះ​រថយន្ដ​មិនបាន​ឈប់​ទេ​បើក​ព្យាយាម​រត់គេច​ទៅដល់​ភ្សា ព្រែក​ព្នៅ​ទើប​សមត្ថកិច្ច​តាម​ចាប់បាន​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya