ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ករណី​ឆក់​២​កន្លែង​ផ្សេងគ្នា នៅ​ខណ្ឌ​៧​មករា​ ​

ករណី​ឆក់​២​កន្លែង​ផ្សេងគ្នា នៅ​ខណ្ឌ​៧​មករា​ ​

ភ្នំពេញ  ៖ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ ឋិត​នៅតាម បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម ត្រង់ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ីដនី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​នារី​ម្នាក់​បានសម្រេច រត់​មក​ពួន​សំងំ​លើផ្ទះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។​
ជនសង្ស័យ​មានឈ្មោះ អ៊ឹម ពៅ​អា​រុណ​ឫទ្ធិ ភេទ ប្រុស អាយុ​២៤​ឆ្នាំ មាន​ទី​លំ​ផ្ទះ​លេខ​១៥៥E0 (​ជាន់​ទី​៣) ឋិត​តាមផ្លូវ​ឌឿងហែម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1D-8738 ។ ជនរងគ្រោះ​ឈ្មោះ ឆុន ស្រី​និ​ច អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ម្តុំ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z-7168 ។ សមត្ថកិច្ច​បន្តទៀតថា បន្ទាប់ពី​ជនសង្ស័យ​ឆក់​ខ្សែក​ប្លា​ទីន​ទម្ងន់​ជាង​២​ជី​បានសម្រេច​ហើយ  ជនសង្ស័យ​បានរ​ត់ម​កពួន​សំងំ នៅលើផ្ទះ​របស់ខ្លួន ។ នៅពេល​ឃើញ​ជនសង្ស័យ​យក​ខ្សែក​ទៅ​ឡើងទៅ​លើផ្ទះ បុរស​ជា​ឪពុក​ដោយ ដឹងថា កូន​របស់ខ្លួន​ជា​មនុ​ស្សញៀន​ថ្នាំ ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ខាត់​ខ្លួន​តែម្តង ។​
មុនពេល​កើតហេតុ រូបនាង​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ មហាវិថី​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ពេល​ជិះ​មកដល់​ខាងមុខ​ផ្សារ​ទំនើប​ស៊ីដនី ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ម៉ូតូ​របស់​នាង ហើយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​របស់​នាង​តែម្តង ហើយ​នាង​ក៏បាន​ស្រែក​ឆោឡោ​និង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម ចាប់​ជនសង្ស័យ​ផងដែរ ។​
​ករណី​ទី​២​បាន​កើតឡើង​ក្រោយ​ករណី​ទី​១​រយៈពេល​ប្រមាណ​ជាង​កន្លះ ដោយ​ជនសង្ស័យ​ធ្វើ​សកម្ម ភាព​ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន 5S ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី​ជាមួយ​ប្អូន ។​
ជនរងគ្រោះ​មានឈ្មោះ វ៉ាន់ រូ​ស្សា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦០Eo សង្កាត់​ផ្សារ កណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែក​សង្ស័យ​មានឈ្មោះ អ៊ូ សុផាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ម្តុំ​ផ្សារ​តាប៉ាង ស្នាក់​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ ធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ស្តេ​ប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-9115 ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ដេញតាម​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya