មូលហេតុធ្វើឱ្យបែកធ្លាយ សកម្មភាពលួចប្រេង នៅកំពង់ផែស្វយ័តកំពង់ ផែក្រុងព្រះសីហនុនេះ គឺបន្ទាប់ពីគេបានឃើញលោក ចាន់ កាំង បានបញ្ជាឱ្យកូនចៅរបស់ខ្លួនដឹកប្រេងរបស់កំពង់ផែចូលទៅកាន់ ស្ថានីយ៍ប្រេងរបស់គាត់ និងទៅកាន់ដេប៉ូចែកចាយប្រេងមួយចំនួននៅក្រុងព្រះសីហនុ ។
បើតាមសម្ដីមន្ដ្រីកំពង់ផែថ្នាក់តូចម្នាក់បានឱ្យដឹងថា នៅកំពង់ផែក្រុងព្រះសីហនុ គឺបានទិញប្រេងសម្រាប់ផ្គត់ផ្គង់នាវាកប៉ាល់ និង សម្រាប់មន្ដ្រីបុគ្គលិកប្រើប្រាស់ក្នុងមួយឆ្នាំប្រមាណ ១០ លានលីត្រ ដោយក្នុងនោះមានប្រេងម៉ាស៊ូតប្រមាណជាង ៩០% ។ ប៉ុន្ដែ ប្រេងទាំងអស់ដែលកំពង់ផែបានទិញ គឺត្រូវបានលោក ចាន់ កាំង ជាប្រធានស្ថានីយ៍ប្រេងរបស់កំពង់ផែ បានដឹកទៅលក់នៅទី ផ្សារ ខាងក្រៅជាបន្ដបន្ទាប់អស់រយពេលរាប់ឆ្នាំមកហើយ ។
តាមសេចក្ដីរាយការណ៍ដដែលបានឱ្យដឹងថា រឿងលោក ចាន់ កាំង ដឹកប្រេងទៅលក់នៅទីផ្សារខាងក្រៅនោះ គឺមិនមែនថាលោក លូ គឹមឈន់ ដែលជាប្រធានអគ្គនាយកកំពង់ផែមិនដឹងនោះទេ គឺសុទ្ធតែមានការឃុបឃិតគ្នាពីលើដល់ក្រោម ទើបបានជាពុំមាន បញ្ហាកើតឡើងរហូតដល់សព្វថ្ងៃនោះ ។ ប្រេងដែលលោក ចាន់ កាំងនាំយកទៅលក់នៅទីផ្សារ គឺបានមកពីការបំប៉ោងតួរលេខប្រើ ប្រាស់ប្រេងក្នុងកំពង់ផែ និងការស៊ីកុងទ័រប្រេង នៅពេលចាក់ប្រេងទៅកាន់នាវា កប៉ាល់ និងមន្ដ្រីរាជការកំពង់ផែ ដោយហេតុនេះ ទើបលោក ចាន់ កាំង មានលទ្ធភាពយកប្រេងទៅលក់នៅខាងក្រៅបាន ។ ហើយបញ្ហានេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស្រាវជ្រាវជាបន្ទាន់ ព្រោះថាសកម្មភាពលួចប្រេងរយៈពេលជាច្រើនឆ្នាំមកនេះ បានធើ្វឱ្យរដ្ឋខាតបង់ថវិកា មិនតិចជាង ១០ លានដុល្លារឡើយជាហេតុធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ដ្រីសំខាន់ៗរបស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុក្លាយជាសេដ្ឋី ដូចជាប្រធាន អគ្គនាយកលោក លូ គឹមឈន់ អគ្គនាយករងលោក វ៉ា សូណាត លោក ម៉ា ស៊ុនហួត ប៉ែន ស៊ីថា ប្រធានគណនេយ្យលោក សែម គីថាយ លោក កៅ សាមឿន និង ចាន់ កាំង តែម្ដង ។ បើនិយាយអំពីអំពើពុករលួយនៅក្នុងកំពង់ផែក្នុងព្រះសីហនុវិញ គឺមានច្រើនមុខ និងច្រើនយ៉ាងបំផុត ទើប ធ្វើឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ៗមួយចំនួន នៅក្នុងអង្គភាពនេះក្លាយជាសេដ្ឋីនោះ ។ សង្ឃឹមថា លោក ឱម យ៉ិនទៀង មិនទុកឲ្យជនពុករលួយលួចជាតិ រួចពីសំណាញ់ច្បាប់ឡើយ ៕ ពៅ
» Breaking News, ព័ត៌មានជាតិ » អង្គភាពប្រឆាំងអំពើពុករលួយគួរចាត់វិធានការ ឃុបឃិតគ្នាជាប្រព័ន្ធលួចប្រេង នៅកំពង់ផែក្រុងព្រះសីហនុ
អង្គភាពប្រឆាំងអំពើពុករលួយគួរចាត់វិធានការ ឃុបឃិតគ្នាជាប្រព័ន្ធលួចប្រេង នៅកំពង់ផែក្រុងព្រះសីហនុ
ភ្នំពេញ៖ សកម្មភាពលួចប្រេង របស់កំពង់ផែស្វ័យត ក្រុងព្រះសីហនុ ពីសំណាក់ លោក ចាន់ កាំង ប្រធានស្ថានីយ៍ប្រេងកំពង់ផែ ដោយមានការចូលរួមពី សំណាក់ ប្រធានអគ្គនាយកកំពង់ផែ លូ គឹមឈន់ គួរតែត្រូវអង្គភាព ប្រ ឆាំងអំពើពុក រលួយរបស់លោកទេសរដ្ឋមន្ដ្រី ឱម យិនទៀង ចាត់វិធានការ លើបញ្ហានេះ ជាបន្ទាន់ ។ ព្រោះថាសកម្មភាពឃុបឃិតលួចប្រេងពី សំណាក់ ចាន់ កាំង និងលូ គឹមឈន់នេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ និង បានធ្វើឱ្យ កំពង់ផែបាត់បង់ប្រេងក្នុងមួយឆ្នាំ ១ លានលីត្រ ដែលតម្លៃ មិន តិចជាង ១ លានដុល្លារនោះទេ ។