ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » AirAsia​ បើក​ដំណើរ​​ការ​​ជើង​​ហោះ​​​ហើរ​​ប្រចាំ​ថ្ងៃ​​ពី​​ខេត្ត​​សៀម​រាប​​ទៅ​​ទីក្រុង​​បាង​កក

AirAsia​ បើក​ដំណើរ​​ការ​​ជើង​​ហោះ​​​ហើរ​​ប្រចាំ​ថ្ងៃ​​ពី​​ខេត្ត​​សៀម​រាប​​ទៅ​​ទីក្រុង​​បាង​កក

ចាប់ពីថ្ងៃទី​ 1 ខែតុលាឆ្នាំ​ 2013 តទៅ

សូមកក់សំបុត្រ​​នៅថ្ងៃនេះដើម្បីទទួលបានតម្លៃ​​ដ៏ទាបចាប់ពី​ 2 ដុល្លារ​ក្នុងមួយជើង*!​

ថ្ងៃទី​ 15 ខែកក្កដា ឆ្នាំ​ 2013– AirAsia ​​ដែល​ជា​ក្រុម​ហ៊ុន​ទទួល​​​​បាន​​ចំណាត់​ថ្នាក់​​ជា​ក្រុម​ហ៊ុន​​ អាកាសចរណ៍​​​ផ្តល់​តម្លៃ​ទាប​​​ល្អ​បំផុត​រយៈ​ពេល​​ប្រាំ​ឆ្នាំ​ជាប់​គ្នា​ ដោយ​យោង​​​​​តាម​របាយ ការណ៍​របស់​ Skytrax (2009-2013) បាន​​បើក​ដំណើរ​ការ​​ជើង​ហោះ​ហើរ​​ពី​ខេត្ត​សៀម​រាប​ ទៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ បាង​កក​ ដន​មឿង​ ចាប់​ពី​ថ្ងៃ​​ទី​ 1 ខែ​ តុលា​ ឆ្នាំ 2013 តទៅ។​​ ដើម្បី​​​អប​អរ​សាទរ​​ចំពោះ​ព្រឹត្តិការណ៍​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នេះ​ AirAsia កំពុង​ផ្តល់​​កម្ម​វិធី​ពិសេស​សម្រាប់​ជើង​ហោះ​ហើរ​ដែល​មាន​តម្លៃ​ទាប​​ទៅ​​កាន់​​ទីក្រុង​បាង​កក​ ចាប់​ពី​ 2 ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ជើង​ (តម្លៃ​មិនទាន់​​​​រួម​បញ្ចូល​​​ពន្ធ​​ ​អាកាសយានដ្ឋាន និងប្រេង​ឥន្ធនៈ​​)​។ អតិថិជន​ត្រូវ​​ធ្វើ​ការ​កក់​​សំបុត្រ​ទុកជាមុន​​ដោយ​ផ្ទាល់​តាម​រយៈ​​ www.airasia.com ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​ 24 ខែ​ កក្កដា ឆ្នាំ 2013 សម្រាប់​ការ​ធ្វើ​ដំណើរ​​​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​ 1 ខែ​ តុលា ឆ្នាំ​ 2013 រហូត​ដល់​​ថ្ងៃ​ទី​ 5 ខែ​ សីហា ឆ្នាំ 2014**​។​

លោក Tassapon Bijleveld អគ្គ​នាយក​ក្រុម​ហ៊ុន Thai AirAsia បាន​ឲ្យ​ដឹង​ថា “​យើង​មាន​ភាព​រីក​រាយ​ក្នុង​ការ​ពង្រីក​បណ្តាញ​របស់​យើង​​ពី​ទីក្រុង​បាង​កក​ ទៅ​​​​ទី​តាំង​​នានា​ក្នុង​តំបន់​ ហើយ​​​​សម្រាប់​ឆ្នាំ​នេះ​ យើង​ផ្តោត​​លើ​តំបន់​ឥណ្ឌូ​​ចិន​។​ អ្នក​ដំណើរ​នៅ​​ខេត្ត​សៀម​រាប​ ឥឡូវ​នេះ​អាច​រីក​រាយ​ជាមួយ​នឹង​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ ជា​មួយ​តម្លៃដ៏​​ទាប​ទៅ​កាន់​ទី​​​ក្រុង​បាង​កក​​ ដែល​ជា​ទី​ក្រុង​​​​ដ៏​អស្ចារ្យ​​មួយ​​។ ក្រៅ​ពី​កំពុង​ក្លាយ​ជា​​មណ្ឌល​ដ៏​សំខាន់​​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ទិស​ដៅ​ដ៏​ទាក់​ទាញ​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ​ដូចជា​ ភូ​កេត​ ក្រាក់​ប៊ី​ និង​ ឈៀង​ម៉ៃ​ ក្នុង​ចំណោម​ទិស​ដៅ​ជា​ច្រើន​ទៀត​ បាង​កក​​ក៏​ជា​ឋាន​សួគ៍​ចម្រុះ​ជាតិ​សាសន៍​​មួយ​ផង​ដែរ​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទិញ​ទំនិញ​ ដើរ​កំសាន្ត​ពេល​រាត្រី​ គយ​គន់​ទេសភាព និង​ចំណី​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។​ ទី​ក្រុង​នេះ​ មាន​​អ្វី​គ្រប់​យ៉ាង​​សម្រាប់​​​អ្នក​​គ្រប់​គ្នា​​ និង​ជា​កន្លែង​សម្រាប់​ការ​ទស្សនា​រយៈ​ពេល​ខ្លី​ដែល​​ស័ក្ត​សម​​ចំពោះ​ពេល​វេលា​​នា​​ចុង​សប្តាហ៍។​​ សម្រាប់​អ្នក​​​ធ្វើ​ដំណើរ​ឆ្ល​ង​កាត់​​អាស៊ី​អាគ្នេហ៍​​​ តម្លៃ​ទាប​សម​រម្យ​​ និង​ភាព​ងាយ​ស្រួល​នៃ​ទំនាក់​ទំនង​នៅ​ក្នុង​តំបន់​​​របស់​ AirAsia ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​នេះ​ក្លាយជា​ជម្រើស​ដ៏​ល្អ​បំផុត”។​

សៀ​ម​រាប​ គឺ​ជា​ទិស​ដៅ​​ហោះ​ហើរ​ទី​ 6 របស់​ Thai AirAsia នៅ​ឥណ្ឌូ​ចិន ខណៈ​ដែល​​​ជើង​ហោះ​ហើរ​ពី​បាង​កក​​​ទៅ​កាន់​ទីក្រុង​ផ្សេង​ទៀត​ក្នុង​តំបន់​នេះ​​រួម​​មាន​ យ៉​ង់​ហ្គូន​ ម៉ាន់​ដា​ឡៃ​ ហាណូយ​ ហូជីមី​ញ​ និង​ភ្នំ​ពេញ។​ ដើម្បី​​ទទួល​បាន​តម្លៃ​ពិសេស​ចាប់​ពី 2 ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ជើង​ (តម្លៃ​មិនទាន់​​​​រួម​បញ្ចូល​​​ពន្ធ​ ​អាកាសយានដ្ឋាន និងប្រេង​ឥន្ធនៈ​​)​ នេះ​ អ្នក​ដំណើរ​ត្រូវ​ធ្វើ​ការ​កក់​ទុក​​ជា​មុន​តាមរយៈគេហ​ទំ​ព័រ​​ www.airasia.com ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​ 24 ខែ​ កក្កដា ឆ្នាំ 2013 សម្រាប់​ការ​ធ្វើ​ដំណើរ​​​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​ 1 ខែ​ តុលា ឆ្នាំ​ 2013 រហូត​ដល់​​ថ្ងៃ​ទី​ 5 ខែ​ សីហា ឆ្នាំ 2014**​។

ការ​កក់​សំបុត្រ​ក៏​អាច​ធ្វើ​ឡើង​ផង​ដែរ​តាម​រយៈ​កម្មវិធី​សម្រាប់​ទូរសព្ទ​​របស់​ AirAsia នៅ​លើ​​ iPhone សម្ភារ​ដែល​ប្រើ​​ប្រព័ន្ធ​​ប្រតិ​បត្តិ​ការ​ Android និង Blackberry 10 ក៏​​ដូច​ជា​ គេហទំ​ព័រ​សម្រាប់​ទូរសព្ទ​ដៃ​ mobile.airasia.com ផង​ដែរ​។​ ទម្រង់​កម្ម​វិធី​សម្រាប់​ទូរសព្ទ​ដៃ​​ iPhone និង Android ឥឡូវ​នេះ​ត្រូវ​បាន​ធ្វើ​កំណែ​ប្រែ​រួច​ហើយ​ជាមួយ​នឹង មាតិកា​​​​ “Manager My Booking” ដែល​អ​តិថិជន​អាច​ឆែក​មើល​ការ​កក់​ទុកជាមុន​របស់​ខ្លួន​​ ការ​​ត្រួត​ពិនិត្យ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ក៏​ដូច​ជា​ការ​​រៀប​ចំ​បន្ថែម​​ទាក់​ទង​នឹង​ ​ចំណី​អាហារ​ ការ​ជ្រើស​រើស​​កៅ​អី​ ការ​ត្រួត​ពិនិត្យ​​ឥវ៉ាន់​ និង​សម្ភារ​កីឡា ការ​ទិញ​​ធានា​រ៉ាប់​រង​ ជា​​ដើម​។​

អតិថិជន​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ កក់ការត្រួពិនិត្យ​​សម្ភារតាមប្រព័ន្ធអនឡាញជាមុនជាមួយ​នឹង​ការ​កក់​ជើង​ហោះ​ហើរ​ ​ព្រោះ​ពួក​គេ​អាច សន្សំសំចៃបានរហូតដល់ 66% បើប្រៀបធៀបនឹងការ​​ត្រួតពិនិត្យសម្ភារនៅអាកាសយានដ្ឋាន​​

**សំបុត្រ​ សម្រាប់​កម្ម​វិធី​បញ្ចុះ​តម្លៃ​នេះ​​​​អនុវត្ត​តាម​​​គោល​ការណ៍​ “អ្នក​មក​មុន​ ​ទទួល​បាន​មុន”​​។​ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត។​

កាល​វិភាគ​ជើង​ហោះ​ហើរ​៖​

អាកាសយានដ្ឋាន​អន្តរជាតិ​​ បាងកក ដន​មឿង- សៀម​រាប

ចាប់​ពី​ថ្ងៃ​ទី​ 1 ខែ​ តុលា ឆ្នាំ 2013 តទៅ​ ជើង​ហោះ​ហើរ​

ទិស​ដៅ​ហោះ​ហើរ​

ពេល​វេលា​

ចំនួន​

FD2851

សៀម​រាប​-ដន​មឿង​

12.15 – 13.15

រាល់​ថ្ងៃ​

FD2850

ដន​មឿង-សៀម​រាប​

10.30 – 11.30

រាល់​ថ្ងៃ​

អំពីAirAsia

AirAsia ជា​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​ដែល​មាន​តម្លៃ​ទាប​ឈាន​មុខ​គេ​ និង​ធំ​​ជាង​គេ​បំផុត​នៅ​អាស៊ី ​ដែល​ផ្តល់​សេវា​កម្ម​​​​​ទូលំ​ទូលាយ​បំផុត​ជាមួយ​នឹង​បណ្តាញ​​ទិស​ដៅ​ធ្វើ​ដំណើរ​​​ចំនួន​ 85 ទី​តាំង​។ នៅ​ក្នុង​រយៈ​ពេល​ 11 ឆ្នាំ​ នៃ​ប្រ​តិបត្តិ​ការ​របស់​ខ្លួន​​ AirAsia បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជាង​ 180 លាន​នាក់​ និង​​បានបង្កើន​ចំនួន​​យន្ត​ហោះ​របស់​ខ្លួន​ដែល​ពី​មុន​មាន​ត្រឹម​តែ​ 2 គ្រឿង​ប៉ុណ្ណោះ​ មក​ជាង​ 137 គ្រឿង​នា​ពេល​បច្ចុប្បន្ន។​​ ក្រុម​ហ៊ុន​នេះ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយ​ជា​​ក្រុម​ហ៊ុន​អាកាស ចរណ៍​​អាស៊ាន​ (សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេហ៍​​)​ ដ៏​ពិត​ប្រាកដ​មួយ​ ជាមួយ​នឹង​​ប្រតិបត្តិ​ការ​ដែល​មាន​មូលដ្ឋាន​នៅ​​ប្រ​ទេស​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេស៊ី​ ថៃ​ និង​​ហ្វីលីពីន​ ដែល​​កំពុង​ផ្តល់​បណ្តាញ​សេវាកម្ម​នៅ​ទូ​ទាំង​​​សមាគម​ប្រ​ជា​ជាតិ​អាស៊ី​អាគ្នេហ៍​​ ព្រម​ទាំង​ប្រទេស ចិន ​ឥណ្ឌា និង​អូស្ត្រាលី​។ AirAsia ​ត្រូវ​បាន​ប្រសិទ្ធនាម​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ដែល​​ផ្តល់​តម្លៃ​ទាប​​ ល្អ​ជាង​គេ​​បំផុត​ក្នុង​ពិភព​លោក​ នៅ​ក្នុង​ការ​​​សិក្សា​​ពី​​បណ្តា​ក្រុម​ហ៊ុន​អាកាស ចរណ៍នៅ​​ទូទាំង​ពិភព​លោក​ប្រចាំ​ឆ្នាំ​ ដែល​ធ្វើ​ឡើង​ដោយ​ Skytrax ​រយៈពេល​ 5 ឆ្នាំ​ជាប់ៗ​គ្នា​ ចាប់​តាំង​ពី​ឆ្នាំ 2009 រហូត​ដល់​ 2013៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya