ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ជញ្ជីង​ថ្លឹង​ឡាន​នៅ​កូនដំរី របស់ ព្រំ វីរៈ និង គឹម សុវណ្ណ​ ​

ជញ្ជីង​ថ្លឹង​ឡាន​នៅ​កូនដំរី របស់ ព្រំ វីរៈ និង គឹម សុវណ្ណ​ ​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ត​នៅ​ចំណុច​កូនដំរី​បាន​និយាយ ថា រាល់​យប់​ថ្ងៃ​រថយន្ត​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់​មួយគ្រឿងៗ​ផ្ទុក​លើស ចាប់ពី​១០​ទៅ​២០​តោន មិនចាំបាច់​បើកបរ​ឡើង​ជញ្ជីង​ថ្លឹង​រថយន្ត ទេ គ្រាន់តែ​ឈប់​តម្រង់​ជួរ​គ្នា​ចូល​បង់លុយ ឲ្យ​ក្រុមមន្ត្រី​ដែល​ប្រចាំការ​នៅ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​គឺជា ការ​ស្រេច ចង់​ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវថ្នល់​ដូចម្តេច​ក៏​ពួកគេ​មិន​ខ្វល់​។ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​កូនដំរី មិនដែល​បាន​អើពើ​បង្ក្រាប​ទប់ស្កាត់​រថ​យន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​នោះទេ ហើយ​លោក ព្រំ វីរៈ ដែលមាន​សិទ្ធិអំណាច​គ្រប់គ្រង​ស្ថានីយ៍​ថ្លឹង​រថយន្ត​នេះ​តាមរបៀប​ផ្តាច់មុខ គឺជា​កំពូល​ជន​ពុករលួយ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចាំ​រាប់ ក្បាល​ឡាន​យកលុយ​ទៅតាម​តម្លៃ​ដែល​បានកំណត់ ដូច្នេះហើយ​បានជា​រថយន្ត​ផ្ទុក​លើស​ទម្ងន់​រាប់ពាន់​គ្រឿងក្នុង​មួយថ្ងៃៗ អាច​ផ្ទុក​លើស​ទម្ងន់​និង​ត​ទ្រុង​របៀប​ខុស​លក្ខណៈ​បច្ចេកទេស​បើកបរ ឆ្លងកាត់​ទីតាំង​ថ្លឹង​រថយន្ត​របស់លោក ព្រំ វីរៈ យ៉ាង​រលូន​ល្អ​។​រថយន្ត​ដឹកទំនិញ​បើកបរ​ឆ្លងកាត់​លើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ចាប់ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​ទៅកាន់​ក្រុង​ប៉ោយប៉ែត​រាប់រយ រាប់ពាន់​គ្រឿង​សុទ្ធតែ​ផ្ទុក​លើស​ទម្ងន់ បើទោះបី​ជាមាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កូនដំរី ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត គ្រប់គ្រង​ដោយផ្ទាល់​ពី​សំណាក់​លោក ព្រំ វីរៈ ជា​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ក៏ដោយ ក៏​ក្រុម​ឈ្មួញ​នៅតែមាន​ឱកាស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់ បំផ្លាញ​ផ្លូវថ្នល់​យ៉ាង​អនាធិបតេយ្យ​ដដែល ព្រោះ​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ព្រំ វីរៈ គ្រាន់តែ​ជាទី​តាំង​អាជីវកម្ម​ថ្លឹង​លុយ​យកទៅ​ច្រក​បាវ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាមរបៀប​ពុករលួយ​ពេញបន្ទុក រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ របស់លោក ព្រំ វីរៈ គេ​សង្កេតឃើញ​មាន​កម្លាំងចម្រុះ​រួមមាន​មន្ត្រី​មន្ទីរ​សាធារណការ ខេត្តបន្ទាយមានជ័យ មន្ត្រី​ផ្នែក​បច្ចេកទេស​មកពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កងរាជអាវុធហត្ថ និង​នគរបាល​ប្រចាំការ​នៅ​ទីនោះ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ក៏មាន​តំណាង​របស់​សាលាខេត្ត​បន្ទាយមានជ័យ ចាំ​កត់ត្រា​ចំនួន​លុយ​ដែល​ប្រមូលបាន​ប្រចាំថ្ងៃ​ផងដែរ​។ ក្រុមចម្រុះ​ទាំងនោះ​បាន​យក​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​កូនដំរី ធ្វើជា​អាជីវកម្ម​ដើម្បី​ប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ្វ​មាន​ធ្វើបាន ផ្ទាល់ខ្លួន ដូចជា​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់ពី​៥០​ទៅ​៦០​តោន​មិនចាំបាច់​ចូល​ថ្លឹង​ទេ ដោយ​គ្រាន់តែ​ចូល​បង់លុយ​ឲ្យ​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ត​នោះ​ចាប់ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល គឺជា​ការ​ស្រេច​ទៅហើយ​។​
លោក យឹម ឆៃលី ធ្លាប់បាន​ចុះទៅ​ធ្វើការ​អប់រំ​ណែនាំ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​រដ្ឋាភិបាល ក្នុងការ​បង្ការ​បង្ក្រាប​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់ ដើម្បី​ថែរក្សា​ផ្លូវ​ស្ពាន​ប្រើប្រាស់​បានយូរ​អង្វែង​ប៉ុន្តែ​ទីបំផុត​គេ មិនដែល​ឃើញ​លោក ព្រំ វីរៈ និង​លោក គឹម សុវណ្ណ យកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​រប​ស់​ថ្នាក់លើ​ម្តងណា​ឡើយ ព្រោះ​ការប្រមូល​លុយ​ពី​ក្បាល​ឡាន​ដឹកជញ្ជូន​លើស​ទម្ងន់ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន អាចជួយ​ឲ្យ​ពួកគេ​ធ្វើការ​អភិវឌ្ឍ​មុខតំណែង​និង​ជីវភាព​គ្រួ​សារបាន​យ៉ាង ឆាប់រហ័ស​។​ជាធម្មតា​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ផ្ទុក លើស​ទម្ងន់​តាម​ប្រភេទ​រថយន្ត​ខ្សែ​មិន​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ​ក៏បាន បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ជាប្រចាំ​ខែ​និង​ជាប្រចាំ​ជើង ទើប​អ្វីៗ​ចេះតែ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​គ្មាន​ឧបសគ្គ​។​គេ​ចង់ឃើញ​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ពិនិត្យមើល​ភាព​អសកម្ម​ដែល​កំពុង​កើត​មាននៅ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុងភូមិ​កូនដំរី​ឡើងវិញ​ផង ព្រោះ​ជាគោលការណ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មាន​តួនាទី​បង្ក្រាប​និង​ពិន័យ ការដឹកជញ្ជូន​លើស​ទម្ងន់​តាមរយៈ​ការ​រើ​ទំនិញ​ចុះ ដើម្បី​យក​រថយន្ត​ថ្មី​មួយទៀត​មក​សាង​ទំនិញ ហើយ​ត្រូវតែ​ផាកពិន័យ​លើ​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​លើស​ទម្ងន់​យកលុយ​បង់​ចូល ជា​ថវិកាជាតិ​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង លោក ព្រំ វីរៈ និង​លោក គឹម សុវណ្ណ បាន​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​តាមតែ​អំពើ ចិត្ត ដោយ​គ្រាន់តែ​ចូល​បង់លុយ​ថ្លៃ ក្បាល​ឡាន​ចាប់ពី​១០​ម៉ឺន ទៅ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការប្រមូល​ថវិកា​ជូន​ជាតិ សម្រាប់​ការផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya