បាត់ដំបង ៖ កាលពីថ្ងៃទី៨ មេសា ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោងក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជន រងគ្រោះមានឈ្មោះ ផាវ សុផាត អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះទាវ ចាន់រី អាយុ២៧ឆ្នាំ ជាមានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកែសី ស្រុកសង្កែ។ ជនរងគ្រោះជិះម៉ូតូសណ្តោងរទេះដឹកអីវ៉ាន់ចាប់ហួយ រីឯរថយន្តបង្កហេតុ គឺជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធមុន្នី ពាក់ស្លាកលេខភ្នំពេញ 3B-4949។
រថយន្តនេះធ្វើដំណើរពីទិសខាងកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងក៏ជ្រុលឆ្លងគំនូសលឿងទៅបុកអ្នកជិះម៉ូតូ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាទាំងបំពាន និងកិនចំក្បាលបណ្តាលឱ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធចោលកូនតូ ចៗ តែម្តង។ ក្រោយកើតហេតុ អ្នកបើកបរព្យាយាមបើកគេចខ្លួនបានចម្ងាយ២០០ម៉ែត្រ អ្នកបើកបររត់គេចខ្លួនបាត់ ៕ ពៅ