ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មន្ត្រី​យោធា​ម្នាក់ ដក​កាំភ្លើង​បាញ់​ឡើងលើ​ផ្អើល​ប៉ូលិស​ទាំងយប់​ ​

មន្ត្រី​យោធា​ម្នាក់ ដក​កាំភ្លើង​បាញ់​ឡើងលើ​ផ្អើល​ប៉ូលិស​ទាំងយប់​ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខផ្ទះ​លេខ​៦៨ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌមានជ័យ ។ ជនបង្ក​មានឈ្មោះ សោម ធា​រិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​ឋានៈ​អនុសេនីយ៍ទោ​នៅ​អង្គភាព​ទីចាត់ការ​ឃោសនា​ព័ត៌មាន​នៃ អគ្គបញ្ជាការ​កងយោធពល​ខេ​ម​ភូមិន្ទ ។ បន្ទាប់ពី​ផ្ទុះអាវុធ​សមត្ថកិច្ច​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម​ម៉ាក​កា​៥៩  លេខ​៦៣៦៨ និង​គ្រាប់​ចំនួន​៥​គ្រាប់​បាញ់​អស់​មួយ​គ្រាប់ ប៉ុន្តែ​អាវុធខ្លី​នេះ​មានច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​។​
ជនបង្ក​ជិះ​ម៉ូតូ​តែម្នាក់ឯង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ក្នុងទិសដៅ​ពី​ច្បារអំពៅ​ទៅផ្ទះ​នៅ​ព្រែក​ថ្មី​តាម​បណ្តោយ​ផ្លូវ​លេខ ៣៦៩ ទៅដល់​កន្លែង​ស្ងាត់ ជនបង្ក​ក៏​ឈប់​ម៉ូតូ​ហើយ​ចុះទៅ​នោម ពេលនោះ​ក៏មាន​ម៉ូតូ​២​គ្រឿង​ទៀត​ជិះ​មក​ក្បែរ​ជនបង្ក ធ្វើ​ឲ្យ​មន្ត្រី​យោធា​នោះ​ជិះ​ម៉ូតូ​យ៉ាង​លឿន​សំដៅ​ទៅផ្ទះ ។ ពេល​កំពុង​បើកបរ​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​គ្រឿង​ក៏​បើក​តាម ពីក្រោយ គ្រាន់តែ​ទៅដល់​មុខផ្ទះ​ភ្លាម ជនបង្ក​ក៏​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​ឡើងលើ​ជាការ​គំរាម ខ្លាចក្រែង​អ្នកជិះ​ម៉ូតូ​ទាំង​២​គ្រឿង​ជិះ​តាម​ពី​ក្រោយមក​ធ្វើ​សកម្មភាព ប្លន់ ។​
​តាម​ការណែនាំ​ពី​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខណ្ឌ​មន្ត្រី​យោធា​និង​អាវុធខ្លី​ត្រូវបញ្ជូន​មកកាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត ។ យ៉ាងណាក៏ដោយ​លោក​មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌ​បាន​បញ្ជាក់ថា មន្ត្រី​យោធា​រូបនេះ​គ្មាន​បទល្មើស​ដែល​ត្រូវ​ដាក់បន្ទុក​នោះទេ ព្រោះ​បាញ់​ហើយ​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ថែមទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya