ភ្នំពេញ ៖ កាលពីថ្ងៃ ទី០៨ មេសា ២០១៤ នៅចំណុច ផ្លូវ ម៉ៅសេទុងកែងផ្លូវ១១២ស្ថិតនៅ ក្នុង សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក ។ យោងតាម ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ រថយន្តមីតស៊ុយប៊ីស៊ី ពណ៌កណ្តុរល្មេះពាក់ស្លាកលេខភ្នំពេញ 2J-7781 ជិះគ្នាមួយគ្រួសារធ្វើដំណើរតាមផ្លូវលេខ១១២ ស្រាប់តែមកដល់ផ្លូវ១១២ កែងនិងផ្លូវម៉ៅ សេទុង រថយន្តក៏បានជ្រុលចង្កូត
ទៅបុករឺម៉កកង់បី ហើយរឺម៉កង់បីនោះក៏បានជ្រុលទៅបុក រថយន្តឡិច ស៊ីស GS450មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ នគរបាល2. 1853 បណ្តាលឱ្យរថយន្តបង្ក រឺម៉កកង់បី និងរថយន្តឡិច ស៊ីស រងការខូតខាតទាំងអស់គ្នា ៕ ពៅ