ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្រវឹង​ស្រា​ចត​រថយន្ត​ចំហ​ទ្វារដេក​ច្រងាង​នៅ​លើ​ចិញ្ចើមផ្លូវ ២០០៤

បុរស​ម្នាក់​ស្រវឹង​ស្រា​ចត​រថយន្ត​ចំហ​ទ្វារដេក​ច្រងាង​នៅ​លើ​ចិញ្ចើមផ្លូវ ២០០៤

ភ្នំពេញ​៖ បុរស​ម្នាក់​វ័យ​ជាង​ ៣០​ឆ្នាំ​ ស្រវឹង​ស្រា​ជោក​ខ្លួន​ បា​នជិះ​រថ​យន្ត​ហាយ​ឡេន​ឌ័រ​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2N-4041 មក​ឈប់​ចត​លើ​ចិញ្ចើមផ្លូវ​ជិត​ស្តុប​នត​ប្រ៊ីត​​ ហើយ​បើក​ទ្វារ​រថ​យន្ត​ចំហ​ទាំង​មុខ​ទាំង​ក្រោយ​ដេកច្រងាង ដែលបង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​មាន​ការ​សង្ស័យ​ពាក់​ព័ន្ធ ​នឹង​ករណី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ក៏​បានរាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឱ្យ​ចុះ​មក​អន្តរា​គមន៍​ភ្លាមៗ​ ​ ។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១១​ និង​ ៥០​នាទី យប់​ថ្ងៃទី​១៦​ កក្កដា​ ២០១៣​ តាម​បណ្តោយ​​ផ្លូវ​លេខ​២០០៤​ ស្ថិត​ក្នុង​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ក្រោយពេល​​សមត្ថ​កិច្ច​ទទួលបានដំណឹងនេះ ភ្លាមៗ សមត្ថកិច្ចបានចុះ​មកដល់​កន្លែងកើតហេតុ នឹងធ្វើ​ការ​​ត្រួត​ពិនិត្យ​ឃើញ​ថា​ បុរស​នោះ​ ស្រវឹង​ស្រា​ជោក​ខ្លួន​តែ​ម្តង។

បុរសជាម្ចាស់រថយន្តហាយឡែនឌ័របាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា​មុនពេល កើតហេតុ រូបខ្លួនបានបើករថយន្តចេញពីកន្លែងផឹកស៊ីទាំងខ្លួនស្រវឹងស្រាខ្លាំង រហូតដល់ ចំណុចខាងលើ ដោយគិតថា​ខ្លួន មិនអាចបន្តដំណើរទៅមុខបានក៏សម្រេចចតរថយន្ត ស្ងៀមបើកចំហរទ្វារទាំងមុខទាំងក្រោយ ហើយដេកច្រងាង តែម្តងទៅ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលនេះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារម្ចាស់រថយន្ត ហាយឡែនឌ័រ នេះឲ្យមកទទួលយកទៅ ដោយមិនបណ្តោយឲ្យបុរសរូបនោះបើក រថយន្តទៅមុខតែឯងនោះទេ ៕

ដោយ៖ ទុយ បញ្ញា

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya