ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្ទះជួលក្នុងភូមិកណ្ដាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យុវជនរង គ្រោះមានឈ្មោះ ពេញ វ៉ាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបជា ចុងភៅ ស្នាក់នៅភូមិកណ្ដាល សង្កាត់ ជើងឯក ខណ្ឌដង្កោ និងមានស្រុកកំណើត នៅស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ។
កាលពីវេលាម៉ោង២និង២០ថ្ងៃកើត ហេតុពួកគាត់បានឃើញយុវជនដើរត្រឡប់មកពីធ្វើការនៅក្នុងក្រុមហ៊ុនស្រាបៀរវិញហើយបានដើរ ចូល បន្ទប់សំងំនៅខាងក្នុងតែម្នាក់ឯង ។ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់ តែបងប្រុសរបស់ជនរងគ្រោះបានបើក ទ្វារចូលបន្ទប់ប្រទះឃើញជនរងគ្រោះ បានចង.កកំណាត់អាវជាប់ធ្នឹមបន្ទប់ ជួលសម្លាប់ខ្លួនបាត់ទៅហើយ ។ ករណី នេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋក៏ដូចជាសមត្ថកិច្ចជំនាញចុះ ដល់កន្លែងកើតហេតុ ។ទាក់ទៅ នឹងករណីដែលផ្ដើមឱ្យយុវជនខាងលើដាច់ចិត្ដធ្វើអត្ដឃាតដោយ ចង.កសម្លាប់ខ្លួននោះគឺគ្មាននរណាម្នាក់ដឹងអំពីមូលហេតុនោះឡើយ សូម្បីតែ បងប្រុសបង្កើតរបស់ជនរងគ្រោះក៏មិនដឹងអំពីមូលហេតុដែលនាំឱ្យប្អូន របស់ខ្លួនចងកសម្លាប់ខ្លួននោះដែរ ៕ ពៅ