បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៧យប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ អោន រិត អាយុ៣៨ឆ្នាំ បច្ចុប្ប ន្នរស់នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០១៣ គ្មានស្លាកលេខ ដោយម៉ូតូខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ។
មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូតែ ម្នាក់ ឯងបើកបរក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ជនរង គ្រោះចាំងភ្នែកភ្លើងរថយន្តមកពីទិសផ្ទុយគ្នាមើលមិនឃើញគោយន្ត កន្ត្រៃឈប់ចតពីមុខទិសដៅស្របគ្នាដោយគោយន្តមិនមានភ្លើងសញ្ញា បំភ្លឺត្រឹមត្រូវខណៈនោះជនរងគ្រោះជិះបុកគោយន្តកន្ត្រៃពីក្រោយ ពេញទំហឹងបណ្តាល បោកក្បាលនិង ទ្រុងគោយន្តបែកហូរឈាមស្លាប់ មួយរំពេច។ ឃើញសភាពដូច្នេះ អ្នកបើកគោយន្តក៏រត់គេចខ្លួន បន្សល់ទុកគោយន្ត នៅកន្លែង កើតហេតុ។
បន្ទាប់ពី សមត្តកិច្ចវាស់វែងរួចក៏ទំនាក់ទំនងក្រុមគ្រួសារមកទទួលយកសព ដើម្បីយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី។ចំណែកគោយន្តនិងម៉ូតូត្រូវ បានសមត្តកិ ច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះររង ចាំទុកដោះស្រាយតាមផ្លូវច្បាប់ ៕ ពៅ