ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ​ក្រសួង​ការងារ និង អង្គការ ILO គ្រោង​សិក្សា​ពី​ការដំឡើង​ប្រាក់​ឈ្នួល​ ដល់ក​ម្មករ​

​ក្រសួង​ការងារ និង អង្គការ ILO គ្រោង​សិក្សា​ពី​ការដំឡើង​ប្រាក់​ឈ្នួល​ ដល់ក​ម្មករ​

ភ្នំពេញ​៖​អង្គការ ពលកម្ម​អន្តរជាតិ ILO និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​សិក្សា​លើ​យន្តការ​សម្រាប់​កែទម្រង់​ប្រាក់ខែ កម្មករ ដើម្បី​ឈានទៅ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ ដែល​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​។

អ្នកសម្របសម្រួល​ថ្នាក់ជាតិ​របស់​អង្គការ ពលកម្ម​អន្តរជាតិ លោក ទុន សុភ័ណ មាន​ប្រសា​ស​សន៍​ថា ផែនការ​សម្រាប់​កែទម្រង់​ប្រាក់ខែ​កម្មករ នឹង​ផ្តើមចេញ​ជាមួយនឹង​ការរៀបចំ​សិក្ខាសាលា​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៤ និង​២៥ ខែមេសា ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ តែ​លោក​មិនទាន់​កំណត់​ទីតាំងនៅ​បានឡើយ​ទេ​។​

លោក​បន្តថា កិច្ច​ពិ​ភ្សា​លើក​នេះ  ILO គ្រាន់តែ​ជួយ​ជា​បច្ចេកទេស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែលមាន​ត្រីភាគី រួមមាន​រដ្ឋាភិបាល តំណាង​និយោជក និង​កម្មករ ជា​អ្នកធ្វើ​ការសម្រេច​។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួ មានប្រសាសន៍ថា គោលបំណង​ធំៗ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ គឺ​ចង់​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែលមាន​លក្ខណៈ​នឹងន ហើយ​អាច​ទទួលយកបាន​ពីរ​សងខាង ដោយមាន​មូលដ្ឋាន​ក្នុង​ការជជែក​ពិភាក្សាគ្នា ជៀសវាង​ការ​តថ្លៃ​គ្នា​ដោយ​យក​តួរ​លេខ​ធ្វើជា​កត្តា​ចំបង ដោយ​មិនបាន​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​។ លោក ហេង សួរ បន្ថែមថា មុន​ឈានទៅ​ការកំណត់​ប្រាក់​ឈ្នួល គឺ​ត្រួវ​កំណត់​យន្តការ និង​ប្រព័ន្ធ​នៃ​ការ​រ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជាមុនសិន ព្រោះនេះ​ជា​ដំណើរការ​មួយ​ដ៏​ល្អ​ដើម្បី​ឈានទៅរក​ការកំណត់​ប្រាក់​ឈ្នួល​គោល បាន​។​

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា កិច្ចពិភាក្សា​នេះ​ជា​រឿង​មួយ​វិជ្ជមាន ដែល​តំណាង​កម្មករ និង​កម្មករ​ចង់បាន ប៉ុន្តែ​លោក​ថា ក្នុង​នីតិវិធី​ក្នុង​កិច្ចពិភាក្សា​នេះ​ហាក់បីដូចជា​វែង និង​មាន​រយៈពេល​យូរ ដែល​ផ្ទុយ​ពី​ការចង់បាន​របស់​កម្ម​ករ​។​

តែ​ទោះជា​យ៉ាងណា លោក​បន្តថា តំណាង​សហជីព​នៅតែ​ស្នើសុំ GMAC ឲ្យ​កម្មករ​ទូ ទាំងប្រទេស​មា​ន​សិទ្ធិ​ឈប់សម្រាក​ប្រចាំឆ្នាំ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២២ ដោយ​មិន​ចូលធ្វើការ និង​បន្ត​យន្តការ​ថ្មីៗ​ទៀត ដើម្បី​ព​ន្លឿ​ន​ឲ្យ​ក្រសួង​ការងារ​ផ្តល់​ប្រាក់ខែ​ឲ្យ​បាន​សមរម្យ​ដល់ក​ម្មករ​។

កាលពី​ថ្ងៃទី​២៤ ខែ​ខែធ្នូ ឆ្នាំ​២០១៣ គណៈកម្មការ​ប្រឹក្សា​ការងារ​បានកំណត់​ប្រាក់ខែ​គោល​ត្រឹមតែ ៩៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ ប៉ុន្តែ​ដោយមាន​កម្មករ​ជំទាស់​ពី​ការសម្រេច​នេះ ក្រសួង​ការងារ​ក៏បាន​សម្រេច​ដំឡើង​ប្រាក់ខែ​គោល ជា​ឯកតោភាគី ដល់​១០០​ដុល្លារ កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៣៕ ពៅ


​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya