ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » រតនាគារ​ខេត្តកំពង់ធំ ទារប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ ​

រតនាគារ​ខេត្តកំពង់ធំ ទារប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ ​

ភ្នំពេញ​៖ ទោះបី​រាជរដ្ឋាភិបាល បានធ្វើ​កំណែ​ទំរង់​ស៊ីជម្រៅ និង​លុបបំបាត់ អំពើ​ពុក រលួយ​យ៉ាងសកម្ម​ក៏ដោយ​ក៏ ប្រធាន​រតនាគារ​ខេត្តកំពង់ធំ និង​បក្ខពួក​នៅ តែ​បន្ត​ការប្រព្រឹត្ត​អំពើពុករលួយ ដូចពេលមុន​ដដែល​ហាក់​ពុំ​ខ្លាចញញើត នឹង អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ ។​

​ការប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក ខែ​ក វណ្ណា ប្រធាន​រតនាគារ ខេត្ត កំពង់ធំ និង​បក្ខពួក​បាន ធ្វើ​ឲ្យ​ជះឥទ្ធិពល​អាក្រក់ និង​ការរីក​រាលដាល នូវ​ជំងឺ ពុករលួយ​ធ្វើ​ឲ្យ​បះ​ពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សង្គមជាតិ ជាពិសេស គឺ​បះ​ពាល់ ដល់​ការអភិវឌ្ឍ​នៅក្នុង​ខេត្តកំពង់ធំ​តែម្តង ។​

​តាម​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន លោក ខែ​ក វណ្ណា ប្រធាន រតនាគារ​ខេត្តកំពង់ធំ ដ៏​យូរអង្វែង​នៅ តែ​អនុវត្តន៍​ទំលាប់​ចាស់​របស់គាត់ ក្នុងការ​ទាមទារ​ប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ដូច​មុន​ដដែល ដោយ​ពុំបាន​អនុវត្តន៍ តាម​គោល នយោបាយ របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះទេ ។ រាល់​ខ្ទង់​ប្រាក់​របស់​មន្ទីរ និង​ក្រុមហ៊ុន​ដែល​ត្រូវការ​ស៊ី​ញ៉េ​របស់ លោក​ប្រធាន​រតនា គារ ខែ​ក វណ្ណា ដើម្បី​ដក​សាច់ប្រាក់​សាមី​មន្ទីរ​និង​ក្រុមហ៊ុន​ឡើងទៅ​ជួប​គាត់​ជាមុន​។ ហើយ​នៅពេល​ជួប​លោក ខែ​ក វណ្ណា សាមី​មន្ទីរ និង​ក្រុមហ៊ុន​ត្រូវតែ​ស្ពាយ​ប្រាក់​ទៅជូន​គាត់​ពី ៣ ទៅ ១០ ភាគរយ​នៃ​ទឹកប្រាក់​ដែល​សុំ ដក​ឬក៏​សន្យាថា នឹង​ជូន​គាត់​តាម​ការទាមទារ ទើប​លោក​ប្រធាន​ខែ​ក វណ្ណា ស៊ី​ញ៉េ​ជូន​អនុ​ញ្ញា​ត្តិ​ឲ្យ​ដក សាច់ប្រាក់ ។​

​ចំពោះ​ទឹកប្រាក់​តិចតួច ដែល​មន្ទីរ​និង​ក្រុមហ៊ុន​រត់ការ​សុំ​ដក​នោះ ក៏ត្រូវ​ចាយប្រាក់​ជូន លោក ខែ​ក វណ្ណា ដែរ ប៉ុន្តែ​មិន​ពិបាកទៅ​ជួប គាត់​ទេ គឺ​ត្រូវ​ផ្ញើ​ប្រាក់​តាមរយៈ​បេឡា​រតនាគារ ឈ្មោះ​ហេង ប៉ុន​ធី ។​

​ចំណែក​ទឹកប្រាក់​ដែលមាន​រាប់រយ​លាន​រៀល​ឡើងទៅ​គឺ​សាមី​មន្ទីរ​និង​ក្រុមហ៊ុន ចាំបាច់​ត្រូវតែ​ស្ពាយ​លុយ​ទៅជូន លោក ខែ​ក វណ្ណា ដោយផ្ទាល់​នៅផ្ទះ​គាត់​ឬ​នៅ​ការិយាល័យ ។ ទឹកប្រាក់​ដែល ខែ​ក វណ្ណា ទាមទារ​ទឹកតែ​នោះ​គឺ​ប្រាក់​រេច​ទ័យ​បុរេប្រទាន ប្រាក់ PB ប្រាក់​សំភារៈ​កីឡា ប្រាក់​បោះជំរុំ​យុវជន​និង​ប្រាក់​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ពី​ការផ្គត់ផ្គង់​សំភារៈ​និង​ការសាងសង់​ជាដើម ។​

​ដោយសារតែ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​ទាមទារ​ប្រាក់​ទឹកតែ​ពីសា​មី​មន្ទីរ​និង​ក្រុមហ៊ុន​ដ៏​យូរអង្វែង​មកនេះ​បានធ្វើ​ឲ្យ លោក ខែ​ក វណ្ណា មាន​ជីវភាព​ខ្ពង់ខ្ពស់​មាន​វីឡា​ជាច្រើន​កន្លែង និង​ប្រាក់ រាប់លាន​ដុល្លារ ដែល​ចាំបាច់​ទាមទារ​ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​ត្រូវ​បើក ការ ស៊ើបអង្កេត ពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក ខែ​ក វណ្ណា និង​បក្ខពួក​ដើម្បី​អនុវត្តន៍​នូវ​គោលនយោបាយ​របស់ ប្រមុខ​រាជ​រដ្ឋា ភិ​បាល​ឲ្យ​មាន​ប្រសិទ្ធភាព ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya