ភ្នំពេញ ៖ កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៣ ក្នុងភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមាន ឈ្មោះ ផៃ ផាត អាយុជាង៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 1A-3343 ។ ចំណែករថយន្ត
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបប្រុសទៅ ធ្វើការនៅក្រុមហ៊ុនស្រាវបៀរមួយកន្លែង ។ ក្រោយមកក៏ត្រឡប់មកផ្ទះវិញតាមផ្លូវជាតិលេខ៣ក្នុងទិស ដៅ ពីជើងទៅត្បូង ស្រាប់តែមានរថយន្តមួយគ្រឿងបានបើកបុកចំម៉ូតូជនរងគ្រោះពី ក្រោយពេញ ទំហឹង ហើយកិនពីលើថែមទៀតបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ។ ក្រោយបង្កហេតុអ្នកបើកបររថយន្តឃើញសភាពមិនស្រួលក៏បន្ថែមល្បឿន ហើយបើកគេចខ្លួនបាត់ ស្រមោល ៕ ពៅ
» ព័ត៌មានជាតិ » ម៉ូតូបុកឡានពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ