ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​រតនាគារ​ខេត្តកំពង់ធំ ទារប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ ​

ប្រធាន​រតនាគារ​ខេត្តកំពង់ធំ ទារប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ ​

កំពង់ធំ​៖ ទោះបី​រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​និង​លុបបំបាត់ អំពើពុករលួយ យ៉ាងណាក្តី ក៏ ប្រធាន​រតនាគារ​ខេត្តកំពង់ធំ​និង​បក្ខពួក​នៅតែ​បន្ត​ការប្រព្រឹត្ត​នូវ​អំពើ ពុករលួយ​ដូចពេលមុន​ដដែល​ដោយ​ពុំ​ខ្លាចញញើត​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទេ​។​
​គេ​និយាយថា ការប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក​ខែ​ក វណ្ណា ប្រធាន​រតនាគារ​ខេត្តកំពង់ធំ និង​បក្ខពួក​បាន ធ្វើ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​នៅក្នុង​ខេត្តកំពង់ធំ​ផងដែរ​។​
​តាម​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា​នាពេល​បច្ចុប្បន្ន លោក​ខែ​ក វណ្ណា ប្រធាន រតនាគារ​ដ៏​យូរអង្វែង​នៅតែ​អនុវត្ត​ទំលាប់​ចាស់​របស់គាត់​ក្នុងការ​ទាមទារ ប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ដូច​មុន​ដដែល ពុំបាន​អនុវត្តតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះទេ​។​រាល់​ខ្ទង់ ប្រាក់​របស់​មន្ទីរ​និង​ក្រុមហ៊ុន​ដែល​ត្រូវការ​ស៊ី​ញ៉េ​ពី​លោក​ប្រធាន រតនាគារ​ដើម្បី​ដក​សាច់ប្រាក់ សាមី​មន្ទីរ និង​ក្រុមហ៊ុន​ត្រូវ​ឡើងទៅ​ជួប​គាត់​ជាមុន​។​
​នៅពេល​ជួប​លោក វណ្ណា សាមី​មន្ទីរ និង​ក្រុមហ៊ុន​ត្រូវតែ​ស្ពាយ​ប្រាក់​ទៅជូន​គាត់​ពី​៣​ទៅ​១០​ភាគរយ​នៃ ទឹកប្រាក់​ដែល​សុំ ដក​ឬក៏​សន្យាថា​នឹង​ជូន​គាត់​តាម​ការទាមទារ​ទើប​លោក ខែ​ក វណ្ណា ស៊ី​ញ៉េ​ជូន​អនុញ្ញាត​ឲ្យ​ដក សាច់ប្រាក់​។ ចំពោះ​ទឹកប្រាក់​តិចតួច​ដែល​មន្ទីរ​និង​ក្រុមហ៊ុន​រត់ការ​សុំ​ដក​នោះ ក៏ត្រូវ​ចាយប្រាក់​ជូន លោក​ខែ​ក វណ្ណា ដែរ ប៉ុន្តែ​មិន​ពិបាកទៅ​ជួប​គាត់​ទេ គឺ​ត្រូវ​ផ្ញើ​ប្រាក់​តាមរយៈ​បេឡា​រតនាគារ ឈ្មោះ​ហេង ប៉ុន​ធី ។​
​បើ​ទឹកប្រាក់​មាន​រាប់រយ​លាន​រៀល​ឡើងទៅ​គឺ​សាមី​មន្ទីរ​និង​ក្រុមហ៊ុន ចាំបាច់​ត្រូវតែ​ស្ពាយ​លុយ​ទៅជូន លោក ខែ​ក វណ្ណា ដោយផ្ទាល់​នៅផ្ទះ​គាត់​ឬ​នៅ​ការិយាល័យ​។ ទឹកប្រាក់​ដែល​លោក ខែ​ក វណ្ណា ទាមទារ​ទឹកតែ​នោះ​គឺ​ប្រាក់​រជ្ជទេយ្យ​បុរេប្រទាន ប្រាក់​PB ប្រាក់​សំភារៈ​កីឡា ប្រាក់​បោះជំរំ​យុវជន​និង​ប្រាក់​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ពី ការផ្គត់ផ្គង់​សំភារៈ​និង​ការសាងសង់​ជាដើម​។​
​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​ទាមទារ​ប្រាក់​ទឹកតែ​ពីសា​មី មន្ទីរ​និង​ក្រុមហ៊ុន​ដ៏​យូរអង្វែង​មកនេះ​បានធ្វើ​ឲ្យ លោក ខែ​ក វណ្ណា មាន​ជីវភាព​ខ្ពង់ខ្ពស់​មាន​វីឡា​ជាច្រើន​កន្លែង និង​ប្រាក់ ចាយវាយ​យ៉ាង​ហ៊ឺហា​។​ក្នុងករណីនេះ គឺ​ចាំបាច់​ទាមទារ​ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​បើក​ការស៊ើបអង្កេត​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​នេះ និង​បក្ខពួក​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
​ទោះជា​យ៉ាងណាក្តី សេចក្តីរាយការណ៍​នេះ​កាសែត​អរិយធម៌​មិនដឹងថា ពិត​ត្រឹម​កម្រិតណា​ទេ ព្រោះ​មិន អាចទាក់ទង​សុំ​ការបកស្រាយ​ពី​លោក ខែ​ក វណ្ណា បាន​កាលពី​ម្សិលមិញ​៕ ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya