ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អង្គការ​មាតា​ធម្មជាតិ នឹង​ហែរ​ក្បួន​ឲ្យ​បញ្ឈប់​សកម្មភាព​ យក​កូ​ន​ក្រពើ​ចេញពី​តំបន់​អា​រ៉ែ​ង​ ​

អង្គការ​មាតា​ធម្មជាតិ នឹង​ហែរ​ក្បួន​ឲ្យ​បញ្ឈប់​សកម្មភាព​ យក​កូ​ន​ក្រពើ​ចេញពី​តំបន់​អា​រ៉ែ​ង​ ​

ភ្នំពេញៈ អង្គការ​មាតា​ធម្មជាតិ និង​បណ្តាញ​ព្រះសង្ឃ​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅមុខ​ផ្សា​របឹង​កេងកង នៅវេលា​ម៉ោង ១​និង​៣០ នាទី​រសៀល​នេះ ដើម្បី​ហែរ​ក្បួន​ទៅ​ទីស្នាក់ការ​អង្គការ FFI ឲ្យ​បញ្ឈប់​សកម្មភាព​យក​កូ​ន​ក្រពើ​ចេញពី​តំបន់​អា​រ៉ែ​ង​ក្នុង​ខេត្តកោះកុង ទៅ​ដា​ក់នៅ​កន្លែង​ផ្សេង​។​
​ពាក់ព័ន្ធ​នឹង​តំបន់​ស្ទឹង​អា​រ៉ែ​ង​នេះ កាលពី​សប្តាហ៍​មុន តំណាង​ជនជាតិដើម​ភាគតិច​ជង នៅ​ស្ទឹង អា​រ៉ែ​ង ចំនួន ៦​នាក់​បាន​ដើរ​ដាក់​ញ្ញត្តិ​ទៅ​ការិយាល័យ​អង្គការសហប្រជាជាតិ ស្ថានទូត​ចិន រដ្ឋសភា និង​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន ៤​ទៀត​ដើម្បី​ស្វះ​ស្វែងរក​អន្តរាគមន៍​បញ្ឈប់​ក្រុមហ៊ុន Sinohydro កុំ​ឲ្យ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ស្ទឹង​អា​រ៉ែ​ង​។​
​គម្រោង​សង់​ទំនប់ អា​រ៉ែ​ង ប៉ះពាល់​ដល់​ប្រជា​សហគមន៍​ស្រែចម្ការ ធនធានធម្មជាតិ​រាប់រយ​ប្រភេទ ជាពិសេស​គឺ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ ដូចជា ត្រី​នាគ និង​ក្រពើ​ភ្នំ​ជាដើម​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya