ព្រះវិហារ ៖ សិប្បកម្មកែច្នៃឈើបើកជាទ្រង់ទ្រាយធំមួយកន្លែង ត្រូវបានគេស្គាល់ច្បាស់ថា ម្ចាស់ឈ្មោះ វីស បានបើកធ្វើអាជីវកម្មជាយូរឆ្នាំមកហើយ ដែលមានទីតាំងស្ថិត នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បាន បើកធ្វើយ៉ាងដុះស្លែ ដោយបានទិញឈើ ប្រភេទ បេង នាងនួន ធ្នង់និងឈើលេខ១ យ៉ាងអនាធិបតេយ្យ នាំ ចេញ ពីស្រុកឆែប ខេត្តព្រះវិហារ និងព្រៃព្រះរកា ដោយគ្មានខ្លាចកោតក្រែង សមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើ ឡើយ ។
នៅក្នុងខេត្តព្រះវិហារ សព្វថ្ងៃមានសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង រីឯអ្នកមានច្បាប់ភាគច្រើន បានទិញឈើអត់ច្បាប់ យ៉ាងអនាធិបតេយ្យ ដោយពុំមានការត្រួតពិនិត្យពីជំនាញរដ្ឋបាលព្រៃឈើទេ ហើយដឹកឈើចូលទាំងយប់ទាំងថ្ងៃ ដែលមានសកម្មភាពក្នុងការទិញឈើ ដឹកដាក់តាមសិប្បកម្មដឹកតាម រ៉ឺម៉កម៉ូតូ ឡាន និងគោយន្តកន្ត្រៃ ដោយគ្មាន ការ បង្ក្រាបពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឡើយ ។ ជាពិសេសឈ្មួញទាំងអស់នោះ បានអះអាងថា ឈើទាំង នោះ ជារបស់មេព្រៃ ឬមន្ត្រីរាជការមួយចំនួន ដែលមានអំណាចនៅក្នុងខេត្ត ។
ពាក់ព័ន្ធបញ្ហានេះ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មេត្តាចុះត្រួតពិនិត្យពី បញ្ហាសិប្បកម្មខាងលើ ដែលប្រមូលទិញឈើយ៉ាងអនាធិបតេយ្យដោយពុំមានការត្រួត ពិនិត្យបែបនេះ ៕
ដោយ៖ នាយរំពេរ