ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត ខ្លាំង​មែនឬ​? ​

ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត ខ្លាំង​មែនឬ​? ​

កំពត​៖ រឿងអាស្រូវ​ពុករលួយ​របស់លោក​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ខេត្ត កំពត អ៊ុក ភា​រុណ បច្ចុប្បន្ន​សុំ​ណុំ​រឿង​មួយ​នេះ​បាន​ធ្លាក់ចូល​កណ្តាប់ដៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ហើយនឹង​បានធ្វើ​ឲ្យ​លោក​ប្រធាន​មន្ទីរ​រូបនេះ ភ័យ​ស្លន់ស្លោ ព្រោះ​រឿងអាស្រូវ​របស់គាត់ អាច​ប្រឈមមុខ​នឹង​ការបាត់បង់​តំណែង​រួម​និង​ការជាប់​ពន្ធនាគារ​ផងដែរ​។​
​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ប្រៃសណីយ៍​ខេត្ត​បាន​ឲ្យ​ដឹងថា​ក្រោយពី​គណៈប្រតិភូ​មួយក្រុម​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម​ន៏​ដឹកនាំ​ដោយ លោក អគ្គាធិការ អ៊ូ បូរ៉ាត់ នៅ​ព្រឹក​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែ មីនា ឆ្នាំ​២០១៤ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី​អ​ពើ​ពុករលួយ​ដុះ​ស្លែ​របស់ លោក អ៊ុក ភា​រុណ ប្រធាន​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពត​នោះ គេ​បានឃើញ​រូបគាត់​មាន​សភាព ស្ងៀមស្ងាត់ និង​មាន​ទឹកមុខ​ពោរពេញ​ដោយ​ការភិតភ័យ ប៉ុន្តែ​ក្រោយមក​លោក​ក៏មាន​ទឹកមុខ​រីករាយ​ឡើងវិញ​។ បញ្ហា​នេះ​គេ​បានដាក់​ការសង្ស័យថា​អាច​ត្រូវដង​ត្រូវផ្លែ​ជាមួយ​លោក អគ្គាធិការ អ៊ូ បូរ៉ាត់ ទើបបាន​ឃើញ​ទឹកមុខ​រីករាយ​នោះ​។ ទន្ទឹមគ្នា​នោះ​លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ ក៏បាន​បញ្ជា​ឲ្យ​លោក លាប់ ចេស្តា ដែល​ឈ្មោះ​នេះ​មិនបាន​បំរើ​ការងារ​តាំងពី​ឆ្នាំ ១៩៩៧ មក​នោះ យក​គំរូ​ស៊ី​ញ៉េ​តាម​អ្នក​ដែល​ស៊ី​ញ៉េ​ជំនួស​ឲ្យ លោក លាប់ ចេស្តា នាពេល​កន្លងមក​ដើម្បី​បិទបាំង​រឿង អាស្រូវ​ពុករលួយ​ដែល​លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ បាន​ស៊ីប្រាក់ខែ​លោក លាប់ ចេស្តា កន្លងមក​នោះ​។
​ចំពោះ​លោក លាប់ ចេស្តា ទោះបី​កន្លងមក​ប្រាក់ខែ​របស់លោក​ត្រូវ បាន​លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ ស៊ីដាច់​ទាំងស្រុង​ក៏​រូបគាត់​មិន​ខ្វល់ខ្វាយ​ដែរ ដោយ​លោក លាប់ ចេស្តា មិនបាន​បំរើ ការងារ​នៅក្នុង​មន្ទីរ​និង​បាន​ទៅ​បំពេញការងារ​នៅ​អង្គការ​ស៊ីម៉ាក់​ដែលមាន​ប្រាក់ខែ​ខ្ពស់​។ ប៉ុន្តែ​មូលហេតុ ដែល​លោក លាប់ ចេស្តា ប្រឹងប្រែង​ជួយ​យិ​ត​យោង​លោក ប្រធាន​មន្ទីរ អ៊ុក ភា​រុណ គឺ​ដើម្បី​រក្សា​ក្របខ័ណ្ឌ​ជា​មន្ត្រីរាជការ​។​    ​

​    ​ចំណែក​មន្ត្រីរាជការ​ជាច្រើន​បាន​ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ចំពោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ ដើម្បី ជាការ​ព្រមាន​ដល់​មន្ត្រី​ខិលខូច​ដទៃទៀត​។​

​សូម​រំលឹកថា​អំពើពុករលួយ​របស់លោក​អ៊ុក​ភា​រុណ ទី​១៖ បាន​រក្សា​ឈ្មោះ​មន្ត្រី​ខ្មោច​ម្នាក់ ឈ្មោះ​លាប់ ចេស្តា តាំងពី​អង្គការ​ស៊ីម៉ាក់​បង្កើត​ដំបូង​រហូតដល់​សព្វថ្ងៃ ដោយ​លោក លាប់ ចេស្តា នេះ​បាន​ចូល​បំរើ​ការងារ​នៅ​អង្គការ​ស៊ីម៉ាក់​តាំងពី​នោះមក​។​ចំណែក​ឈ្មោះ​លោកស្រី​ហុង ចាន់​ដេ​ត ក៏​មិនបាន​បំរើ​ការងារ​នៅក្នុង​មន្ទីរ​ទេ ប៉ុន្តែ​ប្រាក់ខែ​របស់លោក​លាប់ ចេស្តា និង​លោកស្រី​ហុង ចាន់​ដេ​ត ត្រូវ លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ បើក​យក​ហើយ​នៅពេល​មានការ​ត្រួតពិនិត្យ មន្ត្រីរាជការ​ម្តងៗ លោក​អ៊ុក ភា​រុណ តែងតែ​ទូរស័ព្ទ​ហៅ​អ្នក​ទាំងពីរ​មក​បង្ហាញ​វត្តមាន​ជា និច្ច ហើយ​បាន​ស៊ីប្រាក់ខែ​របស់​អនុប្រធាន​មន្ទីរ​ម្នាក់​ឈ្មោះ ណុប ប៉ុណ្ណា​រ៉េត ខណៈពេល អនុប្រធាន​មន្ទីរ​រូបនេះ​បាន​ចូល​បំរើ​ការងារ ជា​ប្រធាន​សាខា​ក្រុមហ៊ុន​ខាំ​មែន​តែ​ល​ខេត្តកំពត នោះ​។​ទី​២៖ បាន​កិបកេង​លើ​ការចំណាយ​សំរាប់​ការងាររដ្ឋបាល​នៅក្នុង​មន្ទីរ​ដូចជា​លុយ​បេសកកម្ម លុយ​សំរាប់​ទិញ​សំភារៈ​ផ្សេងៗ​ដែល​លុយ​ជំពូក​នេះ​ក្នុង​១​ឆ្នាំ​គឺ​រដ្ឋ​បានផ្តល់​ឲ្យ​ចំនួន​៨​លើក​ដោយ​ក្នុង​១​លើក​លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ អាច​កិបកេង​បាន​ប្រាក់ ពី​២​លាន​កន្លះ​ទៅ ៣​លាន រៀល ។ ទី​៣៖​បាន​កិបកេង​លុយ​សំរាប់​ក្រាល​ឥដ្ឋ​កូ​រូ​ឡា​និង​ថែទាំ​ជុំវិញ​មន្ទីរ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ដោយនៅ​ឆ្នាំ​២០១១​រដ្ឋ​បានផ្តល់​លុយ​ឲ្យ​៥០​លាន​រៀល​ឆ្នាំ​២០១២-២០១៣ រដ្ឋ​បានផ្តល់​លុយ​ឲ្យ​ក្នុង​១​ឆ្នាំៗ ជាង​៤៦​លាន​រៀល​ហើយ​នៅពេល​លុយ​នេះ​ធ្លាក់​មក​ម្តងៗ​គឺ​លោក​ប្រធាន​មន្ទីរ​ទៅ​បើក​ដោយ​ស្ងាត់ៗ​តែម្នាក់ឯង​ហើយ​ការចំណាយ​យ៉ាងណា​នោះ​ក៏​លោក​ប្រធាន​មិន​ឲ្យ​មន្ត្រី​នៅក្នុង​មន្ទីរ​ដឹង​នោះទេ​។​ទី​៤៖​លោក​ប្រធាន​មន្ទីរ​បាន​ជួល​ទីធ្លា​ជុំវិញ​បរិវេណ​របង​មន្ទីរ​ទៅ​ឲ្យ​ក្រុមអាជីវករ​លក់ដូរ​ចំនួន​១០​នាក់​ក្នុងនោះ​មាន​មន្ត្រី​របស់​មន្ទីរ​ម្នាក់​ប៉ុណ្ណោះ​ជាមួយគ្នា​នោះ​លោក​ប្រធាន​មន្ទីរ​បានអនុញ្ញាត​ឲ្យ​ក្រុមអាជីវករ​ទាំងនោះ​ប្រើប្រាស់​ទឹក​ភ្លើង​របស់​មន្ទីរ​រួម​និង​យក​សំភារៈ​មក​ទុក​ក្នុង​មន្ទីរ​ថែមទៀត ចំណែក​ចំណូល​ពី​ការជួល​នេះ​លោក​ប្រធាន​មន្ទីរ​យកតែ​ម្នាក់ឯង​។​
​ដោយសារ​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​រូបភាព​របស់លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ នោះបាន​ធ្វើ​ឲ្យ​រូបលោក​ទទួលបាន​ផលប្រយោជន៍​យ៉ាងតិច​ក្នុង​១​ខែ​៤​លាន​រៀល​។​ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មានការ​មិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់​ប្រធាន​មន្ទីរ​រូបនេះ​។​ជាមួយគ្នា​នោះ​ក្រុមមន្ត្រី​នៅក្នុង​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត​បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រញាប់​ចាត់វិធានការ​ស្រាវជ្រាវ​បញ្ហា​អំពើពុករលួយ​របស់លោក​អ៊ុក ភា​រុណ ជាបន្ទាន់ ដើម្បី​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​។​
​សូមបញ្ជាក់ថា​នៅក្នុង​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត​បើ​យោងតាម​តារាង​បើកប្រាក់​បៀវត្សរ៍​គឺមាន​មន្ត្រីរាជការ​សរុប​១១​រូប ប៉ុន្តែ​ស្ថានភាព​ពិត​គឺមាន​៨​រូប​ដោយ​៣​រូប​ទៀត​ដូចជា​ឈ្មោះ លាប់ ចេស្តា ឈ្មោះ​ហុង ចាន់​ដេ​ត និង ណុប ប៉ុណ្ណា​រ៉េត បាន​ទៅ​បំរើ​ការងារ​ផ្សេង​អស់​រយៈពេល​រាប់​ឆ្នាំ​មក ហើយ​។ នៅពេលនេះ​លោក​អ៊ុក ភា​រុណ នៅតែ​ក្រអឺតក្រទម​ដាក់​មន្ត្រីក្រោមឱវាទ បញ្ជាក់ថា គេ​នៅ តែ​ជា​មេ​ខ្លាំង ដោយសារ​អង្គភាព​ប្រឆាំង​ពុករលួយ​មិនអាច​ចាប់ខ្លួន​គាត់​នោះទេ​៕ ដោយ​៖ ឃុន ពិ​មោ​ច

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya