ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » អភិបាលខេត្ត​កោះកុង​មិន​ដឹងបាន​ប៉ុន្មាន​សែន​ដុល្លារ ពី​ការលក់​រោងចក្រ​ផលិត​ត្រីខ ​អតីត​ព្រះហស្ត​សម្តេចឪ

អភិបាលខេត្ត​កោះកុង​មិន​ដឹងបាន​ប៉ុន្មាន​សែន​ដុល្លារ ពី​ការលក់​រោងចក្រ​ផលិត​ត្រីខ ​អតីត​ព្រះហស្ត​សម្តេចឪ

កោះកុង​៖ ថ្មីៗ​មកនេះ គេ​ពុំ​ដឹងថា​តើ​អភិបាលខេត្ត​កោះកុង មាន​ពាក់ព័ន្ធ​អ្វី​ទៅនឹង​ការលក់​ដោះដូរ​រោងចក្រ​ត្រីខ ។ ហើយ​ទទួលបាន​ផលប្រយោជន៍​ប៉ុន្មាន​សែន​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ !​លើ​ការដោះដូរ​ទីតាំង​ដែលជា​ស្នា​ព្រះហស្ត​សម្តេចឪ នោះ ។​
​បើតាម​ប្រភពព័ត៌មាន​ពី​ខេត្តកោះកុង បានឱ្យដឹងថា​រោងចក្រ​ផលិត​ត្រីខ និង​ទឹកកក ដែលជា​ស្នា​ព្រះ ហស្ត​របស់​អតីត​ព្រះមហាវីរក្សត្រ​នរោត្តម សីហនុ ដែល​ព្រះអង្គ​បានដាក់​ឈ្មោះថា រោងចក្រ​ខេមរភូមិន្ទ​នោះ ត្រូវបាន លក់​ឱ្យ​ក្រុម ហ៊ុន​មួយ​ក្នុងអំឡុង​តាំងពី​ឆ្នាំ​២០១១​ម្ល៉េះ​ក្នុងតម្លៃ ២២​ដុល្លារ ក្នុង ១​ម៉ែត្រការ៉េ ហើយ​រោងចក្រ​នេះ មាន ទំហំ​ប្រមាណ​ជាង​១​ហិកតា ផ្ទៃដី​ដែលមាន​ព្រំប្រទល់​ជាប់​សមុទ្រ​ស្ថិត​ក្នុងភូមិ ៤ សង្កាត់​ដងទង់​ស្រុក​ខេមរភូមិន្ទ ខេត្ត កោះកុង ។​
​គួររំលឹកថា សម័យ​ដើម​រោងចក្រ​នេះ​នៅ​ដំណើរការ គឺ​ផលិត​ត្រីខ ទឹកកក ម្សៅ​ប្រអប់​មី ៘ ហើយ​អ្នក ចាស់ទុំ​ម្នាក់​នៅក្នុង​ជួរ​រាជ​ការសុំ​មិន​បញ្ចោ​ញ​ឈ្មោះ​បាន​និយាយថា​អតីត​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ដែល​បន្សល់​ពី​ការ បំផ្លិចបំផ្លាញ ពី​របប​ប៉ុល ពត​យ៉ាងណាក៏ដោយ​ក៏​គួរតែ​រដ្ឋ​ឬ​អាជ្ញាធរ​នាំគ្នា​ច្នៃប្រឌិត​ទីតាំង​នេះ​ឱ្យទៅជា​កន្លែង​ផលិត អ្វីមួយ និង​កែ​សោ​ភណ្ឌ​ភាព​ឱ្យ​ប្រសើរ​ឡើងវិញ​សមជា​សម្បត្តិ​រដ្ឋ​ដើម្បីឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ មក​កម្សាន្ត​ខេត្តកោះកុង ។​ប៉ុន្តែ​មិនគួរណា​នាំគ្នា​លក់​បំបិទ​ភស្តុតាង​ដូច​ក្រុម អាជ្ញាធរ​កោះកុង​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដូចនេះ​ឡើយ ។​
​តាម​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​រោងចក្រ​នេះ​មានការ​ងឿងឆ្ងល់​អំពី​ការវាយតម្លៃ​ពន្ធ​ដី​លំនៅឋាន​របស់​ពួកគាត់​ដល់​២០០ ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​សម្រាប់​បង់ពន្ធ​ជូន​រដ្ឋ​ចុះ​ហេតុអ្វី​ផ្ទៃដី​រោងចក្រ​នេះ ជាទី​តាំង​ល្អ​ហេតុអ្វី​ក៏​លក់បាន តែត្រឹម ២២ ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​នោះ ពួកគាត់​ឆ្ល​ល់​ថា​តើ​ស្ថាប័ន​ណាខ្លះ​ជា​អ្នកទទួលខុសត្រូវ​ហើយ​លុយ​លក់បាន យកទៅ​ធ្វើ​អ្វី ខ្លះ ។​
​ផ្ទុយទៅវិញ បើតាម​មន្ត្រី​ធំ​មួយរូប​ក្នុង​ខេត្ត​នេះ បានឱ្យដឹងថា​ដី​តម្លៃ​ធម្មតា​គ្មាន​ហាងឆេង ក្នុង​ខេត្ត នេះ ជា​មធ្យម​ក៏ ២០០​ដុល្លារ​ដែរ​ចុះបើ​ដី​មាន​ទីតាំង​ចំ​កណ្តាល​ក្រុង​បែបនេះ គេ​សួរថា មិន​ក្រោម​តម្លៃ ១​ការ៉េ ចាប់ពី​២៥០-៣០០​ដុល្លារ នោះទេ ។​
​ពាក់ព័ន្ធ​នឹង​ការទម្លាយ​ចេញពី​ប្រភព​ខាងលើនេះ​គឺ​ផ្ទៃក្នុង​ខេត្ត​នេះ​បាន​ទម្លាក់កំហុស​ទៅលើ​អភិបាលក្រុង និង​គណៈ​អភិបាលខេត្ត​នេះ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ទាំង​ការលក់​ដោះដូរ​និង​ទាំង​ការកំណត់​តម្លៃ​ដីធ្លី ហើយ ដែល​អ្នក ទទួល ផល​ជាងគេ​នោះ​គឺ​អតីត​អភិបាល​ខេត្តកោះកុង យុទ្ធ ភូ​ថង និង​អភិបាល​ខេត្តកោះកុង​ថ្មី ប៊ុន លើ​ត ។​ហើយ​ដែល​គេ​ដាក់​ការវាយតម្លៃ​ត្រឹមតែ ២២​ដុល្លារ​ក្នុង​១​ការ៉េ​នេះ​អាចឱ្យ​សល់​លុយ​អំពើពុករលួយ​ក្រៅ​ប្រព័ន្ធ​រាប់សិប សែន​ដុល្លារ​ឯណោះ​ដើម្បី​យកលុយ​ចែកគ្នា ។​
​ដោយឡែក ពាក់ព័ន្ធ​នឹង​ការ​លួច​ដោះដូរ​យ៉ាង​ស្ងាត់ៗ​បំពាន​នឹង​បំរាម​ហាម​លក់​ប៉ះពាល់​ស្ថាប័ន​អគារ​រដ្ឋ​ចាស់ បុរាណ​និង​អ្វី​ជា​អតីត​សម្បត្តិ​រដ្ឋ​ជំនាន់​សម្តេច នរោត្តម សីហនុ នោះ​គឺ​អ្នក​ដែល​ត្រូវប៉ាន់​ជាងគេ គឺ​ក្រុមហ៊ុន ឧ​ត្ត​ម​សីមារ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់​ដ៏​ធំ​មួយ ក្នុង​ខេត្តកោះកុង​និង​អតីត​អភិបាលខេត្ត​ចាស់ និង​លោក ប៊ុន លើ​ត ដែលជា គណៈ​អភិបាល​ខេត្តកោះកុង​ថ្មី ។​
ក្រៅពីនោះ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ក៏​ជា​មនុស្ស​ត្រូវប៉ាន់​ជាងគេ​ផងដែរ ពី​ការលក់ ដោះដូរ​រោង ចក្រ​ត្រីខ​របស់​អតីត​សង្គមរាស្ត្រនិយម​នោះ ។​
​ឯ​ប្រភព​ចុងក្រោយ​បាន​អះអាងថា មានការ​ផ្ទេរ​ពីរ​ដំណាក់កាល​ថា ឱ្យទៅ​ក្រុមហ៊ុន សេង​ណា​រិ​ទ្ធិ ក្នុងតម្លៃ​មួយ មិន​ប្រក្រតី គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​រលូន​តាម​ខ្សែបណ្តោយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នោះ​គ្រប់ទឹក​បំផុត ។​ហើយ​ដែល​បញ្ហា​នេះ​ចេះ តែមាន មន្ត្រី​ធំ​លួច​លក់​ដោះដូរ​អតីត​អគារ​ត្រូវ​អភិរក្ស​ជា​បន្តបន្ទាប់​បែបនេះ គេ​ពុំ​ដឹងថា​តើន​រណា​ជា​អ្នកទទួលខុសត្រូវ​នោះទេ ៕ ដោយ​៖ ជាយដែន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya