ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​បឹងកក់ ត្រូវ​មនុស្ស​មួយក្រុម​ប្រើ​ហិង្សា ​

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​បឹងកក់ ត្រូវ​មនុស្ស​មួយក្រុម​ប្រើ​ហិង្សា ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​៦ ខែមេសា ខាងមុខផ្ទះ​របស់​អ្នកភូមិ ៣​គ្រួសារ នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ។ មនុស្ស​ប្រុស​ពេញកម្លាំង​ប្រហែល​ជាង​ម្ភៃ​នាក់ ប្រដាប់​ដោយ​ដំបង កាំបិត ដុំថ្ម បាន​លើកគ្នា​មក​វាយកម្ទេច​ចានឆ្នាំង តុ កៅអី និង​របស់របរ​ប្រើប្រាស់​របស់​អ្នកភូមិ​ដែល​កំពុងមាន​ទំនាស់​ដី​ធ្លី​ជាមួយ ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​ពលរដ្ឋ​សង្កាត់​បឹងកក់​១ ដែល​ជន​មិន​ស្គាល់មុខ​ធ្លាប់​បោះ​ពស់​ចូល​ក្នុងផ្ទះ​ប៉ង​សម្លាប់​មួយ​ពូជ នោះ បាន​រង​នូវ​អំពើហិង្សា​ជាថ្មី ។
​ទំនាស់​ដីធ្លី​នៅ​កន្លែង​នេះ កើតឡើង​កាលពី​ខែឧសភា ឆ្នាំ​២០១៣ នៅពេលដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​លក់​ដីធ្លី​អតីត​សង្កាត់​បឹងកក់​១ និង​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទៅ​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​។ ពលរដ្ឋ ៤​គ្រួសារ ក្នុងចំណោម ៧​គ្រួសារ ព្រមព្រៀង​ទទួល​សំណង​ចំនួន ១៥.០០០​ដុល្លារ ហើយ​ពលរដ្ឋ​បី​គ្រួសារ​ដែល​រស់នៅ​សព្វថ្ងៃ​មិន​ព្រម​ទទួល​យកលុយ​នេះ​ទេ​។ ពលរដ្ឋ​ទាំងបី​គ្រួសារ ធ្លាប់​ត្រូវបាន​ក្រុមហ៊ុន​ប្ដឹង​ទៅកាន់​នគរបាល​ក្រសួងមហាផ្ទៃ ចាប់​ដាក់​ខ្នោះ​បញ្ជូនទៅ​តុលាការ ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់ ធ្លាប់​ត្រូវគេ​បោះ​ពស់វែក​ចូលក្នុង​ផ្ទះ​ទាំង​កណ្ដាលយប់ ប៉ុនប៉ង​សម្លាប់​ជាដើម​។​
​បន្ទាប់ពី​អំពើហិង្សា​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា បានបញ្ចប់ លោក លី ស្រ៊ា​ខេង និង​កូនៗ បាន​ទូរស័ព្ទ​ហៅ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មកជួយ​អន្តរាគមន៍​។ ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​កំណត់ហេតុ​នៅ​ទីនោះ​ថា សមត្ថកិច្ច​មូលដ្ឋាន​មិនមាន​សិទ្ធិ​កោះហៅ​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន ឃុន សៀ មក​សាកសួរ​ទេ ព្រោះថា នេះ​ជា​អំណាចតុលាការ​។ ចំណែកឯ​កម្លាំង​នគរបាល​គ្រាន់តែ​ធ្វើ​កំណត់ហេតុ​ដាក់ជូន​ថ្នាក់លើ ប៉ុណ្ណោះ​។​
​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​កោះហៅ​ពលរដ្ឋ​ទាំងបី​គ្រួសារ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ កាលពី​ចុងខែ​មីនា​។ អាជ្ញាធរ​ស្នើ​ឲ្យ​ពលរដ្ឋ​ទទួលយក​ផ្ទះមួយ​ខ្នង​មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ១២​ម៉ែត្រ នៅ​ជ្រោយចង្វារ ឬ​ម្ដុំ​ដំណាក់​ត្រ​យឹ​ង​។ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​មិន​ព្រម​ដោយសារ​ទីតាំង​ទាំងនោះ​នៅ​ឆ្ងាយ​ពេក និង​ទាមទារ​សំណង​បន្ថែម​៕
ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya