កណ្តាល ៖ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤ ចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាកកាមរីគូទហើមពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-8638 ក្រោយកើតហេតុអ្នកបើកបរ រត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 1D-3750 មានឈ្មោះ មឿន ភា ភេទប្រុស អាយុ២២ឆ្នាំ របួសដៃនិងជើង មានប្រពន្ធឈ្មោះស៊ន ឌីណា អាយុ២២ឆ្នាំ រងរបួសរបួសបាក់ភ្លៅខាងឆ្វេង និងកូនប្រុសឈ្មោះ ភា ហេង អាយុ២ឆ្នាំ រងរបួសជើងម្ខាង ។
ក្រោយកើតហេតុសមត្ថកិច្ចបាន យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកមកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី ៕