ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ទីតាំង​បូម​ខ្សាច់​ក្នុង​ឃុំ​ពងទឹក​កំពុង​បំពុលបរិស្ថាន​ ​

ទីតាំង​បូម​ខ្សាច់​ក្នុង​ឃុំ​ពងទឹក​កំពុង​បំពុលបរិស្ថាន​ ​

កែប ៖ ទីតាំង​បូម​ខ្សាច់​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាននិងកំពុង បំពុល បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ខាងលើ ពិសេស​គឺ​ករណី​បង្ក ធ្វើ​ឲ្យ​ទឹក​ប្រែជា កខ្វក់ ស្ទើរ​ប្រើប្រាស់​មិនកើត​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​បូម​ខ្សាច់​ខាងលើ​បាន​និយាយថា កន្លងមក​តំបន់​នេះ ជា​ទំនប់​និង​ជា​ប្រភពទឹក សំរាប់​ឲ្យ​ពួកគាត់​ប្រើប្រាស់​ទាំង​ខួបប្រាំងខួបវស្សា ហើយ​ពលរដ្ឋ ក្នុង​តំបន់​ពឹងផ្អែក​ទាំងស្រុង លើ​ការប្រើប្រាស់ ប្រភពទឹក​ខាងលើនេះ សំរាប់​ដាំ​ស្ល ឬ​ងូត​ជម្រះ កាយ ប៉ុន្តែ​ចាប់តាំងពី​មាន​គេ​យក​ម៉ាស៊ីន​មក​បូម​ច្រោះ​យក​ខ្សាច់ មក ក៏មាន​ទឹក​កខ្វក់ បាចសាច​ពាសពេញ​នៅ​ទីនោះ ធ្វើ​ឲ្យ​ទឹក​ដែល​ពួកគាត់​ធ្លាប់​ប្រើប្រាស់ ក្លាយជា ល្អក់កករ ស្ទើរ​ប្រើ​មិនបាន ។​
​ពួកគាត់​បាន​ត្អូញត្អែរថា រដូវប្រាំង​ឆ្នាំនេះ​ខ្សត់​ប្រភពទឹក​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក គាប់​ជួន​ពេលនេះ មាន​គេ បើក អាជីវកម្ម បូម​ខ្សាច់​នៅទីនេះ ក៏​ជា​កក្តា​មួយ​ប្រឈម ផលប៉ះពាល់​ដល់​ការប្រើប្រាស់​ទឹក​ផងដែរ ពិសេស​ប៉ះពាល់ ដល់ សុខភាព របស់​ពួកគាត់ ដោយសារ ការ​បូម​បង្ហូរទឹក​បាចសាច​មក​លើ​ទីតាំង​ទំនប់​ខាងលើ​តែម្តង​។​
​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា កន្លែង​បូម​ខ្សាច់​នេះ បើតាម​គេ​ដឹង​គឺមាន ម្ចាស់​គ្រប់គ្រង ឈ្មោះ យិន កា ហើយ ការបើក​អាជីវកម្ម​ខាងលើ មិនដឹងថា គាត់​មានច្បាប់​ឬ​យ៉ាងណា​នោះទេ ។ ម្យ៉ាងទៀត​ទីតាំង​បូម​ខ្សាច់​នេះ ស្ថិត នៅ​កន្លែង​មួយ​ដែល​អាច​លាក់កំបាំង​ភ្នែក ច្រមុះ មហាជន នាំ​ឲ្យ​មានការ​សង្ស័យថា អាចមាន​ការឃុបឃិត ជាមួយ​មន្ត្រី​ជំនាញ ក៏​អាច​ថា​បាន ។​
​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ការ​បូម​ខ្សាច់​ខាងលើ​ហ្នឹង ស្ថិតក្នុង​តំបន់​ដែល​គាត់​កំពុង​ត្រូវការ​ទឹក ប្រើប្រាស់ មិនគួរ​ឡើយ​គេ​ធ្វើ​អាជីវកម្ម​ដោយ​មិន​គិតពី​ផលប៉ះពាល់​លើ​ផ្នែក​បរិស្ថាន​ដូច្នេះ​ឡើយ​។ អាជីវកម្ម​ហ្នឹង បើទោះជា​មានច្បាប់ ឬ​អត់​ច្បាប់​ក៏ដោយ វា​ពិតជា​បញ្ហា​មួយ នាំ​បង្ក​ភាពស្មុគស្មាញ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​ប៉ះពាល់​ដល់​សុខភាព និង​សុខុមាលភាព នៃ​ពលរដ្ឋ ក្នុង​តំបន់ ខាង លើ​ផងដែរ​។​
​ទាក់ទង​នឹង​បញ្ហា​នេះដែរ មេការ​គ្រប់គ្រង​ដែល​កំពុង​ប្រចាំការ​នៅ​កន្លែង​បូម ខ្សាច់​ខាងលើ បាន និយាយប្រាប់​អ្នក កាសែត​ថា ការបើក​អាជីវ​កម្មនេះ​ម្ចាស់ កំពុង​រត់​អាជ្ញាប័ណ្ណ​ហើយ ។ ចំពោះ​ការ​បូម​រូង​យក​ខ្សាច់ ដោយ​ប្រើ​ម៉ាស៊ីន ខ្នាតតូច​នេះ គឺ​មិនបាន​ទៅ​បំពុលបរិស្ថាន ឬក៏​បង្ក​ផល​ពិបាក​ដល់​អ្នកប្រើប្រាស់ ទឹក​នោះឡើយ ព្រោះ​កន្លែង បូម ខ្សាច់ និង​ទីតាំង​ប្រើប្រាស់​ទឹក វា​មាន​គម្លាត​គ្នា ឆ្ងាយ​រាប់រយ​ម៉ែត្រ​ឯណោះ ដាច់ខាត មិនអាច​បំពុលបរិស្ថាន ដូច​ការ ចោទ ប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះទេ ៕ ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya