ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » មេព្រៃ​ត្រពាំង​ប្រាសាទ​និង​មេ​ឈ្មួញ​ឈើ​ប្រណីត បង្ក​បទឧក្រិដ្ឋ​នាំ​ឲ្យ​ខ្មែរ​ស្លាប់

មេព្រៃ​ត្រពាំង​ប្រាសាទ​និង​មេ​ឈ្មួញ​ឈើ​ប្រណីត បង្ក​បទឧក្រិដ្ឋ​នាំ​ឲ្យ​ខ្មែរ​ស្លាប់

​ឧ​ត្ត​រ​មានជ័យ​៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ លោក ញ៉ែម ណៃ​វ៉ាន់ រួម​និង មន្ត្រី​មាន​សមត្ថកិច្ច​ជាច្រើន​ដែល​ឈរជើង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​គេ​អះអាងថា​គឺជា​ឧក្រិដ្ឋជន​លាក់​មុខ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ស្លាប់ របួស​និង​ត្រូវ​ចាប់ខ្លួន​ដាក់គុក​ពី សំណាក់​យោធា​ថៃ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ឡើង​លួច​កាប់​ឈើ​គ្រញូង​លើទឹក​ដី​ថៃ​យកមក លក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​នៅជាប់​ព្រំដែន​។​
​ការចោទប្រកាន់ លោក ញ៉ែម ណៃ​វ៉ាន់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ​ដ៏​ចាស់ ដុះ​ស្លែ​និង​សមត្ថកិច្ច​ជាច្រើន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​នេះ ដោយ​កន្លងមក​គេ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ខណៈពេល​ដែល​ពលរដ្ឋ​ខ្មែរ​ឡើងទៅ​លួច​កាប់​ឈើ​គ្រញូង​លើទឹក​ដី​ថៃ​ជាប់​ព្រំប្រទល់ ស្រុក ត្រពាំង​ប្រាសាទ​ត្រូវបាន​យោធា​ថៃ​បាញ់ សំលាប់ ស្លាប់ របួស និង​ចាប់ខ្លួន​ដាក់គុក​។ ប៉ុន្តែ​សកម្មភាព​ឡើង​លួច​ទៅ​កាប់​ឈើ​លើ​ទឹកដី​ថៃ នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ដោយសារ​តែមាន​ឈ្មួញ​ចាំ​ទទួល ទិញ​ឈើ​នៅ​ព្រំដែន​ស្រុក​ត្រពាំង​ប្រាសាទ និង​ពុំមាន​ការបង្ក្រាប​ពី​សំណាក់​រដ្ឋបាល​ព្រៃឈើ និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ ហើយ​មេ​ឈ្មួញ​ជា​អ្នក​បង់ថ្លៃ​សេវា​ទៅគ្រប់​សមត្ថកិច្ច​នៅ​ទីនោះ ដើម្បី​ឲ្យ​ប្រជា ពលរដ្ឋ​ចូលទៅ​កាប់​ឈើ​។​
​ទោះបី​ជាមាន​ករណី​យោធារ​ថៃ​បាញ់សំលាប់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​ក្តី សំរាប់​នៅលើ​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ​គឺ​នៅតែមាន​ឈ្មួញ​នៅចាំ​ទទួល​ទិញ​អនុផល​ព្រៃឈើ​ដែល​ពលរដ្ឋ​ខ្មែរ​យក​ឈាម​ទៅ​ប្តូរ​ដើម្បី​យកមក​លក់​ឲ្យ​ឈ្មួញ​។​ក្រោយពី​ឈ្មួញ​ទទួល​ទិញ​ឈើ​ដែលជា​លោហិត​នោះបាន​ច្រើន គេ​បាន​ដឹក​តាម​រថយន្ត​តូចធំ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទចេញ​ទៅកាន់​ទីផ្សារ​យ៉ាង​រលូន​ដោយ​បង់ប្រាក់​ឲ្យ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​លោក ញ៉ែម ណៃ​វ៉ាន់ និង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​។ ហើយ​យូរៗ​គេ​បានឃើញ​កំលាំង​រដ្ឋបាល​ព្រៃឈើ​របស់ លោក ញ៉ែម ណៃ​វ៉ាន់ បង្ក្រាប​សកម្មភាព ដឹកឈើ​ខុសច្បាប់​នោះ​ម្តង​។ រាល់​សកម្មភាព​បង្ក្រាប​មួយចំនួន​របស់​រដ្ឋបាល​ព្រៃឈើ លោក ញ៉ែម ណៃ​វ៉ាន់ ភាគច្រើន​គឺ​ដោយសារ​ឈ្មួញ​អាង​ខ្លួន​ជា​យោធា ខ្លះ​អាង​ជា​មន្ត្រី​មានអំណាច និង​ចែក​ផល ប្រយោជន៍​តិចតួច​ទៅ​ឲ្យ  លោក ញ៉ែម ណៃ​វ៉ាន់ ។ មួយចំនួនទៀត​ករណី​ខ្លះ​នៅពេល​ដឹកឈើ​ចេញទៅ រថយន្ត​ក្រឡាប់​ក្អែល​ចេញ​ឈើ​បែក​រឿង រួម​និង​ជម្លោះ​សមត្ថកិច្ច និង​សមត្ថកិច្ច​ផ្សេងៗ​ដែល​ចែក ប្រយោជន៍​គ្នា​មិនត្រូវ​។​
​ដើម្បី​បង្ការ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ជីវិត របួស និង​ចាប់ខ្លួន​ដាក់គុក​ពី​សំណាក់​យោធា​ថៃ​តទៅ ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បើក​ការស៊ើបអង្កេត​រកមុខ​ជន ខិលខូច​ដែលជា​អ្នក​អនុញ្ញាត​ឲ្យ​ឈ្មួញ​ទទួល​ទិញ​ឈើ​លោហិត ដើម្បី​កេងចំណេញ​ប្រាក់​លើ​អាយុ ជីវិត​អ្នកដទៃ​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់​។ ប្រសិនបើ​យើង​មិន​វែកមុខ​ជនខិលខូច ដែល​ស្ថិតនៅ​ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ទេ ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ឡើងទៅ​លួច​កាប់​ឈើ​លើ​ទឹកដី​ថៃ ហើយ​ថៃ​នៅតែ​បន្ត​បាញ់សម្លាប់ និង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ដាក់គុក​ដដែល​។ លទ្ធផល​ចុងក្រោយ ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មើលមុខ​គ្នា​មិន​ត្រង់​ដោយសារ​ករណី​យោធា​ថៃ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​និង​ដោយសារ​ពលរដ្ឋ​ខ្មែរ​ឡើងទៅ​លួច​កាប់​ឈើ​លើទឹក​ដី​ថៃ​៕ ដោយ​៖ ឃុន ពិ​មោ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya