ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ប៉ែន សំអាត មាន​ជំនាញ​ប្រមូល​លុយ​ជូន​ថ្នាក់លើ​និង​ត្រូវ​ឡើង​ជំនួស​តំណែង លោក​ប៉ែន​ស៊ីម៉ន ​

លោក ប៉ែន សំអាត មាន​ជំនាញ​ប្រមូល​លុយ​ជូន​ថ្នាក់លើ​និង​ត្រូវ​ឡើង​ជំនួស​តំណែង លោក​ប៉ែន​ស៊ីម៉ន ​

ភ្នំពេញ​៖ ប្រភពពី​ក្រុមអ្នកតាមដាន កំណែទម្រង់​ស៊ីជម្រៅ​របស់​គយ បាន​ឲ្យ​ដឹងថា ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត កើតមាន​ភាព​អសកម្ម និង​អំពើពុករលួយ ដូចជា​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗ ប្រសិនបើ​ចង់បាន​បុព្វសិទ្ធិ​ពិសេស ក្នុងការ​បញ្ចុះតម្លៃ​ពន្ធ ឬ​បន្ធូរបន្ថយ សម្រាប់​ការបង់ពន្ធ ត្រូវតែ​សុំ​ទំនាក់ទំនង ឬ​រក​កិច្ច​អន្តរាគមន៍​ពី​លោក ប៉ែន សំអាត ។​ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា ប្រសិនបើ​មានការ​ផ្តល់​ភ្លើង​ខៀវ ពី​លោក ប៉ែន សំអាត ហើយ​នោះ គឺ លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ ចាំតែ​អូ​ខេ ប៉ុណ្ណោះ​។ ដូចដែល​មន្ត្រី​មួយចំនួន បាន​លើកឡើងថា ការិយាល័យ​របស់លោក ប៉ែន សំអាត គឺជា​សេនាធិការ​សំខាន់បំផុត សម្រាប់​ប្រមូល​ផលប្រយោជន៍ ទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក គយ​និង​រដ្ឋាករ​។​
​លោក ប៉ែន សំអាត គឺជា​មន្ត្រី​ដ៏​មានអំណាច ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បន្ទាប់ពី​លោក ប៉ែន ស៊ីម៉ន ដែលជា​បងប្រុស​បង្កើត​របស់ខ្លួន ដូចដែល​មន្ត្រី​មួយចំនួន បាន​លើកឡើងថា លោក ប៉ែន សំអាត មិន​ត្រឹមតែ​ជា​អ្នក រកលុយ​ជូន​លោក ប៉ែន ស៊ីម៉ន ប៉ុណ្ណោះ​ទេ គឺ​គាត់​ជា​បេក្ខភាព​តែមួយគត់ ដែល​ត្រូវ​ឡើង​ជំនួស​តំណែង​លោក ប៉ែន ស៊ីម៉ន ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ផងដែរ​។ លោក ប៉ែន សំអាត មាន​ទេពកោសល្យ​ក្នុងការ រក​ចំណូល​ផ្គាប់ចិត្ត​ថ្នាក់លើ និង​ត្រូវជា​បង​បង្កើត​របស់ខ្លួន តាមរយៈ​ការសម្របសម្រួល បិទ​ភ្នែក​ឲ្យ​ក្រុម​អ្នករត់​ឯកសារ​គយ​កាលី​បៗ នាំចូល​ទំនិញ​តាមបែប​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ នៅពេលដែល​លោក ប៉ែន ស៊ីម៉ន ទទួលបាន​សិទ្ធិ​យ៉ាង​ពិសេស ក្នុងការ​កាន់តំណែង​ជា​អគ្គនាយក​គយ មួយ​អាណត្តិ​ជា​បន្តទៀត ជាការ​ធ្វើ​ឲ្យ​លោក ប៉ែន សំអាត មាន​សិទ្ធិអំណាច​បង្ក​ព្យុះភ្លៀង តាមតែ​អំពើ​ចិត្ត​។ ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា សម្រាប់​ការងារ​សំខាន់ៗ ដែល​ត្រូវ​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ​លោក ប៉ែន ស៊ីម៉ន ដែល​ឈ្មួញ​សុំ​ការយោគយល់ លើ​ការបន្ធូរបន្ថយ​ពន្ធ គឺ​មេដឹកនាំ​គយ តែងតែ​ទម្លាក់​ការងារ​នេះ ឲ្យ​លោក ប៉ែន សំអាត សម្របសម្រួល ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដើម្បី​បើក​ឲ្យ​មានការ បន្លំ​ពន្ធ​នាំចូល​ទៅតាម​បច្ចេកទេស​។​
កំណែទម្រង់​ស៊ីជម្រៅ គួរតែ​ចាប់ផ្តើម​ធ្វើការ​បោសសម្អាត ភាព​អសកម្ម​និង​អំពើពុករលួយ ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត ដែលជា​សេនាធិការ​សំខាន់បំផុត ក្នុង​ការប្រមូល​ផលប្រយោជន៍ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ឡើងវិញ​ជាបន្ទាន់ ព្រោះ​គេ​ជឿជាក់ថា ក្រុមហ៊ុន​រកស៊ី​លួច​ពន្ធ បន្លំ​ពន្ធ​ធំៗ​សុទ្ធតែ​នៅក្រោម​ក្លៀក របស់លោក ប៉ែន សំអាត ទាំងអស់ ដូចជា​ក្រុមហ៊ុន​រកស៊ី​បន្លំ​ពន្ធ របស់​ក្រុម​អ្នកម៉ៅការ​ដឹកជញ្ជូន​ទំនិញ ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត ជាមួយ​លោក ប៉ែន សំអាត ផងដែរ​។ មន្ត្រី​គយ​ពុករលួយ​ជាច្រើន សុទ្ធសឹង​ជា សេនាធិការ​ចាំ​ប្រមូល ផលប្រយោជន៍ សម្រាប់​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ប៉ែន សំអាត​ហើយ​លោក មិន​ញញើត ពី​ចំណាត់ការ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​ឡើយ ៕
​ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya