ភ្នំពេញ ៖ នៅថ្ងៃទី០២ ឧសភា ២០១៤ ។ ការប្រកាសបែបនេះរបស់លោក សម រង្ស៊ី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មេសា ២០១៤ ក្នុងឱកាសប្រារព្ឋពិធីរំលឹកខួប០១ឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
មេបក្សប្រឆាំងរូបនេះ ក៏បានប្រកាសដើរចូលពន្ឋនាគារដោយខ្លួនឯង ប្រសិនបើមានការចាប់ពលរដ្ឋណាម្នាក់អំឡុងពេលធ្វើមហាបាតុកម្ម នៅពេលខាងមុខនេះ ។ លោក សម រង្ស៊ី ក៏បានច្រានចោលការថ្កោលទោសនានាមកលើរូបលោកទាក់ទងទៅនឹងលិខិត របស់លោកទូលថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី០២មេសានោះ ៕ ពៅ