ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ក្រុម​ទំនើង មួយ​សំបុក​ ​

ប៉េអឹម​បង្ក្រាប​ក្រុម​ទំនើង មួយ​សំបុក​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​
​ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​ដាវ​សាមូរ៉ៃ​២​ដើម ដែក​ទីប​១​ដើម ដែកថ្នាំងអំពៅ​១​ដើម និង​ចាប់​កោ​សក់​ក្មេង​ទំនើង​ដែល​បង្ហាញ​ពី​ចរិត​ទំនើង ។​
​ក្មេង​ទំនើង​ទាំង​១០​នាក់​មាន ១-​ឈ្មោះ វិ​ន វ៉េ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ ផាត់ វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ៣-​ឈ្មោះ វុន រដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤-​ឈ្មោះ អៀង ខេមរា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៥-​ឈ្មោះ ហៀ​ង ចាន់​នួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៦-​ឈ្មោះ ខុំ ខេន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ៧-​ឈ្មោះ លឹម សំអុល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៨-​ឈ្មោះ អាត ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៩-​ឈ្មោះ ឈន យ៉េត ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​១០-​ឈ្មោះ ឈន យួ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ក្មេង​ទំនើង​ទាំង​១០​នាក់ នេះ​ស្នាក់​នៅក្នុង​រោងចក្រ​ផលិត​ក្រដាស​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។  ក្រុម​នេះ​មិនទាន់បាន​ប្រព្រឹត្ត​បទល្មើស​នៅឡើយ​ទេ ប៉ុន្តែ​បានធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​សង្គម ។ ជាមួយគ្នានេះដែរ​សូម​ឲ្យ​យុវជន​យុវនារី​ត្រូវយក​ឱកាស សប្បាយ​ក្នុង​ពេលមុន​ចូលឆ្នាំ ក្នុង​ថ្ងៃ​ចូលឆ្នាំ​ដើម្បី​អបអរសាទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី មិនត្រូវ​បង្កើត​ឲ្យ​មាន​សកម្មភាព​ទំនើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ នោះទេ បើកាលណា​កើតមាន​អំពើ​ទាំងនេះហើយ​សមត្ថកិច្ច​មិន​អត់ឱន​ជាដាច់ខាត​ត្រូវ តែ​អនុវត្ត​តាមច្បាប់ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya