ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ចាត់វិធានការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​ប្រេង ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ចាត់វិធានការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​ប្រេង ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ ​

ភ្នំពេញ​៖ សកម្មភាព​លួច​ប្រេង របស់​កំពង់ផែ​ស្វ័យ​ត ក្រុងព្រះសីហនុ ពី​សំណាក់ លោក ចាន់ កាំ​ង ប្រធាន​ស្ថានីយ៍​ប្រេង​កំពង់ផែ ដោយមាន​ការចូលរួម​ពី សំណាក់ ប្រធាន​អគ្គនាយក​កំពង់ផែ លូ គឹមឈន់ គួរតែ​ត្រូវ​អង្គភាព ប្រ ឆាំង​អំពើ​ពុក រលួយ​របស់លោក​ទេសរដ្ឋមន្ដ្រី ឱម យិនទៀង ចាត់វិធានការ លើ​បញ្ហា​នេះ ជាបន្ទាន់ ។ ព្រោះថា​សកម្មភាព​ឃុបឃិត​លួច​ប្រេង​ពី សំណាក់ ចាន់ កាំ​ង និង​លូ គឹមឈន់​នេះ គឺមាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ និង បានធ្វើឱ្យ កំពង់ផែ​បាត់បង់​ប្រេង​ក្នុង​មួយឆ្នាំ ១ លាន​លីត្រ ដែល​តម្លៃ មិន តិចជាង ១ លាន​ដុល្លារ​នោះទេ ។

​មូលហេតុ​ធ្វើឱ្យ​បែកធ្លាយ សកម្មភាព​លួច​ប្រេង នៅ​កំពង់ផែ​ស្វយ័ត​កំពង់ ផែ​ក្រុងព្រះសីហនុ​នេះ គឺ​បន្ទាប់ពី​គេ​បានឃើញ​លោក ចាន់ កាំ​ង បាន​បញ្ជា​ឱ្យ​កូនចៅ​របស់ខ្លួន​ដឹក​ប្រេង​របស់​កំពង់ផែ​ចូលទៅ​កាន់ ស្ថានីយ៍​ប្រេង​របស់គាត់ និង​ទៅកាន់​ដេប៉ូ​ចែកចាយ​ប្រេង​មួយចំនួន​នៅ​ក្រុងព្រះសីហនុ ។

​បើតាម​សម្ដី​មន្ដ្រី​កំពង់ផែ​ថ្នាក់​តូច​ម្នាក់​បានឱ្យដឹងថា នៅ​កំពង់ផែ​ក្រុងព្រះសីហនុ គឺ​បាន​ទិញ​ប្រេង​សម្រាប់​ផ្គត់ផ្គង់​នាវា​កប៉ាល់ និង សម្រាប់​មន្ដ្រី​បុគ្គលិក​ប្រើប្រាស់​ក្នុង​មួយឆ្នាំ​ប្រមាណ ១០ លាន​លីត្រ ដោយ​ក្នុងនោះ​មាន​ប្រេងម៉ាស៊ូត​ប្រមាណ​ជាង ៩០% ។ ប៉ុន្ដែ ប្រេង​ទាំងអស់​ដែល​កំពង់ផែ​បាន​ទិញ គឺ​ត្រូវបាន​លោក ចាន់ កាំ​ង ជា​ប្រធាន​ស្ថានីយ៍​ប្រេង​របស់​កំពង់ផែ បាន​ដឹក​ទៅ​លក់​នៅ​ទី ផ្សារ ខាងក្រៅ​ជា​បន្ដបន្ទាប់​អស់​រយពេល​រាប់​ឆ្នាំ​មកហើយ ។​

​តាម​សេចក្ដីរាយការណ៍​ដដែល​បានឱ្យដឹងថា រឿង​លោក ចាន់ កាំ​ង ដឹក​ប្រេង​ទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​នោះ គឺ​មិនមែន​ថា​លោក លូ គឹមឈន់ ដែលជា​ប្រធាន​អគ្គនាយក​កំពង់ផែ​មិនដឹង​នោះទេ គឺ​សុទ្ធតែ​មានការ​ឃុបឃិត​គ្នា​ពីលើ​ដល់​ក្រោម ទើបបានជា​ពុំមាន បញ្ហា​កើតឡើង​រហូតដល់​សព្វ​ថ្ងៃនោះ ។ ប្រេង​ដែល​លោក ចាន់ កាំ​ង​នាំយកទៅ​លក់​នៅ​ទីផ្សារ គឺ​បានមកពី​ការ​បំប៉ោង​តួរ​លេខ​ប្រើ ប្រាស់​ប្រេង​ក្នុង​កំពង់ផែ និង​ការ​ស៊ី​កុង​ទ័​រ​ប្រេង នៅពេល​ចាក់​ប្រេង​ទៅកាន់​នាវា កប៉ាល់ និង​មន្ដ្រីរាជការ​កំពង់ផែ ដោយហេតុនេះ ទើប​លោក ចាន់ កាំ​ង មានលទ្ធភាព​យក​ប្រេង​ទៅ​លក់​នៅ​ខាងក្រៅ​បាន ។ ហើយ​បញ្ហា​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ព្រោះថា​សកម្មភាព​លួច​ប្រេង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​ធើ្វ​ឱ្យ​រដ្ឋ​ខាតបង់​ថវិកា មិនតិចជាង ១០ លាន​ដុល្លារ​ឡើយ​ជាហេតុ​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ដ្រី​សំខាន់ៗ​របស់​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​ក្លាយជា​សេដ្ឋី ដូចជា​ប្រធាន អគ្គនាយក​លោក លូ គឹមឈន់ អគ្គនាយករង​លោក វ៉ា សូ​ណាត លោក ម៉ា ស៊ុនហួត ប៉ែន ស៊ីថា ប្រធាន​គណនេយ្យ​លោក សែម គី​ថា​យ លោក កៅ សាមឿន និង ចាន់ កាំ​ង តែម្ដង ។ បើ​និយាយ​អំពី​អំពើពុករលួយ​នៅក្នុង​កំពង់ផែ​ក្នុង​ព្រះសីហនុ​វិញ គឺមាន​ច្រើន​មុខ និង​ច្រើនយ៉ាង​បំផុត ទើប ធ្វើឱ្យ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​សំខាន់ៗ​មួយចំនួន នៅក្នុង​អង្គភាព​នេះ​ក្លាយជា​សេដ្ឋី​នោះ ។ សង្ឃឹមថា លោក ឱម យ៉ិនទៀង មិន​ទុក​ឲ្យ​ជន​ពុករលួយ​លួចជាតិ រួច​ពី​សំណាញ់​ច្បាប់​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya