ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » សមត្ថកិច្ច​ជំនាញ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ជនខិលខូច​មួយចំនួន​ធ្វើការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ យ៉ាង​គគ្រឹគគគ្រេង​ ​

សមត្ថកិច្ច​ជំនាញ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ជនខិលខូច​មួយចំនួន​ធ្វើការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ យ៉ាង​គគ្រឹគគគ្រេង​ ​

មណ្ឌលគិរី​៖ តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ជាន់​ទាប​នៅ​ទីរួមស្រុក​កែវ​សីមា​បាន​ប្រាប់​អោយដឹងថា មានការ​ដឹកជញ្ជូន​ឈើ​ជា​រៀង​ថ្ងៃ​នៅក្នុង​ស្រុក​របស់ខ្លួន​។ ជាក់ស្តែង​នៅ​ថ្ងៃទី ០២​និង​០៣ ខែមេសា ឆ្នាំ​២០១៤ វេលា​ម៉ោង 7​និង​30​យប់ ដល់ 7​ព្រឹក មាន​រថយន្ត​ចាប់ពី 50 ទៅ 60​គ្រឿងក្នុង​មួយ​យប់ៗ​ដឹកឈើ​ប្រណីត​ប្រភេទ នាងនួន បេង និង​ធ្នង់ ដោយ​ធ្វើការ​ដឹកជញ្ជូន​តាមរ​ថយ​ន្ត កាមរី​ស្វិត កាមរី​ហើម ឡង់​គ្រី​ស័​រ ឡុ​ច​ស៊ី​ស​និង​រថយន្ត​ធន​រ៉ា យ៉ាង​សស្រាក់សស្រាំ​ទាំងយប់​ទាំង​ថ្ងៃ យ៉ាង​រលូន​។​
​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងទៀតថា ប្រភេទ​ឈើ​ប្រណីត​ទាំងនេះ​សុទ្ធសឹងតែ​ចេញពី​តំបន់​ព្រៃ​ការពារ​និង​ដែន​ជំរក​សត្វព្រៃ​នៅ​ចំណុច​ស្រុក​អូររាំង​និង​ស្រុក​កែវ​សីមា រួច​ធ្វើការ​ដឹកជញ្ជូន​ឆ្លង​កាត់មុខ​ស្នាក់ការ​អភិរក្ស​ជីវចំរុះ​និង​កាត់មុខ​ស្ថាប័ន​គ្រប់​ជំនាញ​នៅក្នុង​ស្រុក​កែវ​សីមា​។​
​ពួកគាត់​បាន​បន្តទៀត​ថា​ឈ្មួញ​ឈើ​បាន​ឆ្លង​កាត់មុខ​តំបន់​អភិរក្ស​ជីវចំរុះ​បាន​យ៉ាង​រលូន​នោះ​ប្រហែលជា​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​ហើយ​មើលទៅ បើ​គ្មាន​ការ​ត្រូវរ៉ូវ​គ្នា​ទេនោះ​ទោះជា​ឈ្មួញ​ឈើ​ទាំងអស់​ចេះ​មន្ត​គាថា​បំបាំងកាយ​យ៉ាងណាក៏ដោយ​ក៏​មិនអាច​ឆ្លង​កាត់មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​អភិរក្ស​នោះបាន​ដែរ​។​
​កន្លងមក​គេ​សង្កេតឃើញ​រថយន្ត​កាម​រី ស្វិត​ឬក៏​រថយន្ត​ដទៃ​បើកបរ​ជា​លក្ខណៈ​គ្រួសារ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​ទៅលេង​ស្រុក​ឬ​ធ្វើ​បុណ្យទាន​ក៏ត្រូវ​មានការ​សង្ស័យ​និង​ធ្វើការ​ឃាត​រថ​យ្ត​ទាំងនោះ​ឲ្យ​បើកទ្វា​នឹង​គូទ​រថយន្ត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ដែរ ។​
​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​កែវ​សី​ម៉ា​និង​ធ្វើដំណើរ​ទៅមក​លើផ្លូវ​ជាតិ​នោះបាន​សំដែង​នូវ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចរាចរណ៍រ​យ៉ាងខ្លាំង ព្រោះ​រថយន្ត​ដឹកឈើ​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដោយ​មិន​ខ្វាយខ្វល់​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​ឬ​ធ្វើដំណើរ​ទៅមក​លើផ្លូវ​ជាតិ​នោះឡើយ ។​
​ដូច្នេះហើយ​បានជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​កែវ​សី​ម៉ា​នឹង​អ​ក្ន​ធ្វើដំណើរ​មកពី​ទេសចរណ៍​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​មណ្ឌលគិរី​មេត្តាជួយ​ពិនិត្យមើល​ជុំវិញ​បញ្ហា​ខាងលើនេះ​ផង ៕​ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya