ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​មន្ដ្រីរាជកា​រ ​រិះគន់​អាជ្ញាធរ​ស្រុក​យក​ផ្លូវ​ធ្វើ​ផ្សារ​ ​

ប្រជាពលរដ្ឋ​មន្ដ្រីរាជកា​រ ​រិះគន់​អាជ្ញាធរ​ស្រុក​យក​ផ្លូវ​ធ្វើ​ផ្សារ​ ​

កណ្ដាល ៖ ផ្លូវលំ​មួយ​ខ្សែ​នៅមុខ​អធិការដ្ឋាន​នគរបាល​ស្រុក និង​មួយ​ខ្សែ ទៀត​នៅមុខ​ផ្សារ​គគីរ​ចូលមក​កាន់​ទី ស្នាក់ការ​ពន្ធដារ​ស្រុក​កៀនស្វាយ​បាន ក្លាយទៅជា​ទីផ្សារ​ដាក់តាំង​លក់ទំនិញ គ្រប់​ប្រភេទ មួយផ្នែក​ទៀត​ត្រូវបាន​គេ សាងសង់​សំណង់​រឹងមាំ​យក​ធ្វើជា​កម្ម សិទ្ធិ​ធ្វើឱ្យ​ផ្លូវ​ទាំងពីរ​ខ្សែ​ខាងលើនេះ​មិន អាចឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​បានឡើយ ធ្វើឱ្យ​ពួកគាត់​មានការ​ក្ដៅក្រហាយ និង រិះគន់​ទៅលើ​អាជ្ញាធរ​ស្រុក ។ មិន​ត្រឹម តែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ សូម្បីតែ មន្ដ្រីរាជការ​នៅក្នុង​ស្រុក មន្ដ្រីនគរបាល ក៏​រិះគន់​ផងដែរ​ចំពោះ​គណៈ​អភិបាល ស្រុក​បណ្ដោយឱ្យ​ផ្លូវ​សាធារណៈ​ក្លាយ​ទៅ ជាទី​ផ្សារ ។
​ទង្វើ ដែល​អាជ្ញាធរ​បាន​យក​ផ្លូវ​ធ្វើជា ផ្សារ​ខាងលើនេះ​កើត​ឡើងជា​យូរ​មក ហើយ ប៉ុន្ដែ​ដំបូង​ឡើយ​គ្រាន់តែ​ជាការ ដាក់លក់​ទំនិញ​តា​មក​ញ្ច្រែ​ញ ដាក់​គ្រែ លក់ លុះ​ល្ងាច​ឡើង​ក៏​រើ​ឡើងវិញ ដោយ សំអាងថា នៅមុខ​ផ្សារ​គគីរ​ចង្អៀត​ណែន ណាន់​តាន់តាប់​មិនអាច​ឱ្យ​ពួកគាត់​ដាក់ តាំង​លក់បាន ។ ឥឡូវនេះ ផ្លូវលំ​គ្រួស​ក្រហម​ដែលមាន​ទីតាំង​ដូចខាងលើ​ត្រូវ បាន​ម្ចាស់​ដី​ដែលមាន​ទីតាំង​នៅជាប់​នឹង បណ្ដោយ​ផ្លូវ​នេះ​បាន​សាងសង់​សំណង់​រឹង មាំ​បន្ថែមទៀត​រំលោភ​យក​ដី​ផ្លូវ​តែម្ដង ធ្វើឱ្យ​ផ្លូវ​ទាំងមូល​មាន​សភាព​តួច​ចង្អៀត មិន​អាចធ្វើ​ចរាចរណ៍​បាន ។
​បន្ទាប់ ពី​មើលឃើញ​ពី​អ្នកមាន រំលោភ​យក​ដី​ចំណីផ្លូវ ចំណែក​អាជ្ញាធរ ស្រុក​បែរជា​នៅ​ស្ងាត់ស្ងៀម​ពុំមាន​វិធាន ការរុះរើ​នោះបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ និង មន្ដ្រីរាជការ​ក្នុងស្រុក​រិះគន់​បន្ថែមទៀត ទៅលើ​ការគ្រប់គ្រង​ក្នុង​ដែន​មូលដ្ឋាន ដែល​បណ្ដោយឱ្យ​សំណង់​រឹងមាំ​រីក​ដុះ ដាល​លើផ្លូវ​សាធារណៈ និង​ជា​គំរូ​អាក្រក់ ដល់​អាជីវករ​ដែល​លក់ដូរ​លើដី​ចំណីផ្លូវ​។ ទោះជា​មានការ​រិះគន់​ពី​មហាជន​ក៏ ដោយ សំណង់​រឹងមាំ​កំពុងតែ​ឈរ​នៅ ជង្គ្រឹងៗ​ដដែល ថែមទាំង​ធ្វើជា​បន្ទប់ ស្នាក់នៅ​ជា​អចិន្ដ្រៃយ៍​ថែមទៀត ។
​ការ បង្កើតឱ្យមាន​ភាព​បាត់​សណ្ដាប់ ធ្នាប់​យក​ផ្លូវ​ធ្វើជា​ផ្សារ​នេះ​ត្រូវបាន ប្រភពព័ត៌មាន​ចេញពី​ផ្ទៃក្នុង​គណៈ​កម្ម ការ​ផ្សារ​គគីរ​បាន​បង្ហើប​ឱ្យដឹងថា ជាការ រៀបចំឡើង​រវាង​អាជ្ញាធរ​ស្រុក​កៀន ស្វាយ ជាមួយនឹង​ការិយាល័យ​សេដ្ឋកិច្ច ខេត្ដ​កណ្ដាល​ដែលមាន​លោក​អ៊ិន យ៉ុម ជា​ប្រធាន​គ្រប់គ្រង​ភាស៊ី​ទូទាំង​ខេត្ដ កណ្ដាល ហើយ​ផ្សារ​គគីរ​នេះ​គ្រប់គ្រង ដោយ​លោក​អ៊ិន យ៉ុម ក្នុងការ​ប្រមូល ភាស៊ី ចំណែក​ផ្លូវ​សាធារណៈ​យក​ធ្វើជា ផ្សារ ក៏​គ្រប់គ្រង​ដោយ​លោក​អ៊ិន យ៉ុម ដោយ​យក​បក្ខពួក​ឱ្យមក​ធ្វើជា​ប្រធាន សន្ដិសុខ និង​ជា​អ្នកដើរ​ប្រមូល​លុយ ។ ដោយឡែក​អាជ្ញាធរ​ស្រុក​គ្រាន់តែ​ជា ភ្នែក​ច្រមុះ​របស់​ថ្នាក់លើ​ប៉ុណ្ណោះ យ៉ាង ណាក៏ដោយ ក៏​ជាការ​រួមចំណែក​ក្នុង​អំពើ ពុករលួយ​ពាក់ព័ន្ធ​នឹង​ការប្រមូល​ភាស៊ី ដោយ​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ផ្សារ​នេះ ផងដែរ ។
​ប្រភព ព័ត៌មាន​បាន​បន្ដថា ជា​រៀង រាល់ថ្ងៃ អ្នកលក់ដូរ​ត្រូវ​បង់លុយ​ទៅ​ឲ្យ​ប្រធាន​សន្ដិសុខ​ក្នុង​គ្រែ​១​ពី​២​ពាន់​ទៅ​៣ ពាន់​រៀល ចំណែក​លុយ​ភាស៊ី​ក៏​ដើរ​យក ប្រចាំថ្ងៃ​ផងដែរ ហើយ​លុយ​សន្ដិសុខ ក៏ ត្រូវ​បង់​ជាប្រចាំ​ខែ​ឱ្យទៅ​ប្រធាន​គណៈ កម្ម​ការ​ផ្សារ ។ និយាយ​រួម ទាំង​សន្ដិសុខ ទាំង​គណៈកម្មការ​ផ្សារ​គឺ​រៀបចំឡើង ដោយ​លោក​អ៊ិន យ៉ុម ចំពោះ​ខាង​អាជ្ញា ធរ​ស្រុក​គ្រាន់តែ​ជា​អ្នករៀបចំ​ទីតាំង​ឱ្យ ទៅខាង​ថ្នាក់លើ​ប៉ុណ្ណោះ ប៉ុន្ដែ​ក៏មាន ចំណែក​ក្នុង​ការប្រមូល​លុយ​ពី​ផ្សារ​គគីរ និង​ពី​ផ្សារ​ដែល​ទើបនឹង​បង្កើត​លើ​ផ្សារ សាធារណៈ​នេះដែរ ។ ក្នុងនោះ កន្លែង​ផ្ញើ កង់​នៅ​ពីមុខ​ផ្សារ​គឺ​យក​ផ្លូវជាតិ​លេខ​១ ជាទី​តាំង ពេល​មាន​បុណ្យទាន​ធំៗ​ម្ដងៗ បរិវេណ​សាលាស្រុក​ក៏​ក្លាយទៅជា​កន្លែង ផ្ញើ​កង់​ម៉ូតូ​យកលុយ​ផងដែរ​ដែលជា ហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ រិះគន់ ។
​មកដល់ ពេលនេះ ក្រោយពី​មានការ រិះគន់​ខ្លាំង សំណង់​ដែក​មួយកន្លែង​ដែល សង់​លើ​ផ្លូវលំ​មុខ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រូវបាន​អភិបាលស្រុក​បញ្ជា​ឱ្យ​រុះរើ ចេញ ដោយសារ​មានប្រតិកម្ម​ខ្លាំង​ពី មន្ដ្រីនគរបាល ប៉ុន្ដែ​នៅសល់​ជាច្រើន​ខ្នង ទៀត មិនទាន់បាន​រុះរើ​នៅឡើយ​ទេ ។ មហាជន​ស្នើ​សុំឱ្យ​អភិបាលខេត្ដ​កណ្ដាល គួរ​មាន​វិធានការ​រុះរើ​សំណង់​ទាំងនោះ ផង ឥឡូវនេះ​បាន​ក្លាយទៅជា​បន្ទប់ដេក ជា​អចិន្ដ្រៃយ៍ ដោយឡែក​បង្គន់​អនាម័យ ដែល​សាងសង់​សម្រាប់​ឱ្យ​អ្នកលក់ដូរ ចូលទៅ​បត់​ដៃ បត់ជើង បានប្រែក្លាយ ទៅជា​ផ្ទះ​របស់​ប្រធាន​សន្ដិសុខ​ផ្សារ​គគីរ ហើយ ដោយសារ​ប្រធាន​សន្ដិសុខ​នេះ កន្លងមក​ជាជាង​ធ្វើ​ផ្ទះ​ឱ្យ​លោក អ៊ិន យ៉ុម ឥឡូវនេះ​ត្រូវ​លោក​អ៊ិន យ៉ុម​លើក​បន្ដុប ឱ្យធ្វើ​ប្រធាន​សន្ដិសុខ​ផ្សារ​កំពុង​ធ្វើ​ព្យុះ ភ្លៀង​ខ្លាំងណាស់​នៅ​តំបន់​នោះ ៕ ដោយ​៖ ម៉ា​រី​ណា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya