ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ទេសចរណ៍ » ទេស​ចរណ៍​​កម្ពុជា​មានកំណើនច្រើនឆ្នំានេះ

ទេស​ចរណ៍​​កម្ពុជា​មានកំណើនច្រើនឆ្នំានេះ

ភ្នំពេញៈ ​កំណើន​​ប្រជា​ប្រិយ​​ភាព​​ក្នុង​វិស័យ​ទេសចរណ៍​របស់​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មួយ​ចំនួន​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

លោក គឹម នូ នាយក​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ទេសចរណ៍ Other Ways បាន​ពន្យល់​ថា​«យើង​កត់​សម្គាល់​ឃើញ​ថា ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប​កាន់​តែ​តិច​ទៅៗ កាល​ពី​ឆ្នាំ​មុន។ ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​កាន់​តែ​តិច​ទៅៗ គឺ​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច ហើយ​មួយ​ទៀត បណ្តាល​មក​ពី​ការ​អភិវឌ្ឍ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​មីយ៉ាន់ម៉ា​។ អតិថិជន​មួយ​ចំនួន ចូល​ចិត្ត​ទៅ​មីយ៉ាន់ម៉ា​ជាង​មក​កម្ពុជា»។

លោក Nick Ray អ្នក​ផ្តល់​ប្រឹក្សា​របស់​ក្រុមហ៊ុន​ហនុមាន បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ធ្វើ​ដំណើរ ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ហេតុ​ផល​ពីរ​យ៉ាង។ កាល​ពី​មុន ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ រួម​បញ្ចូល​ជាមួយ​កម្ពុជា ប៉ុន្តែ​ឥឡូវ​គេ​ងាក​ទៅ​មីយ៉ាន់ម៉ា​វិញ ។

ទោះ​យ៉ាង​នេះ​ក្តី​ ក្រុមហ៊ុន​ហនុមាន ដែល​ភាគ​ច្រើន​ទទួល​ភ្ញៀវ​មក​ពី​អឺរ៉ុប ចក្រ​ភព​អង់គ្លេស អាមេរិក អូស្ត្រាលី និង​ទីផ្សារ​ក្នុង​តំបន់ មិន​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ទេ។

លោក​បាន​បន្ត​ថា កំណើន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​មីយ៉ាន់ម៉ា អាច​បាត់​បង់​នា​ពេល​ឆាប់ៗ​ខាង​មុខ​៖ «មីយ៉ាន់ម៉ា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ចំពោះ​ការ​បាត់​បង់​ការ​គាំទ្រ​ដោយ​ សារ​គោល​នយោបាយ​កំណត់​តម្លៃ។ ចំណាត់​ថ្នាក់​សណ្ឋាគារ​បាន​កើន​ឡើង ១០០​ភាគរយ​កាល​ពី​ឆ្នាំ​មុន ហើយ​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត​»។

លោក អាង គឹមអៀង សមាគម​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា មិន​បាន​កត់​សម្គាល់​អំពី​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​នេះ ដោយ​សារ​តែ​មីយ៉ាន់ម៉ា​ឡើយ។ លោក​បាន​បន្ត​ថា «គ្រប់​ប្រទេស​នៅ​អាស៊ាន​ទាំង​អស់ មាន​ស្ថានភាព​ប្លែកៗ​គ្នា ទោះ​បី​ជា​ការ​ប្រកួត​ប្រជែង​កើន​ឡើង​ក្តី។ កម្ពុជា​ជា​ប្រទេស​ចំណាយ​តិច​ភ្ញៀវ​អឺរ៉ុប​មក​ស្នាក់​នៅ​ច្រើន ជាង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​»។

ភ្ញៀវ​ទេសចរ​ប្រហែល ៤៧​ម៉ឺន​នាក់ នៅ​កម្ពុជា មក​ពី​អឺរ៉ុប ក្នុង​រយៈ​ពេល ១០​ខែ​ដំបូង ឆ្នាំ​២០១២ ដោយ​ភាគ​ច្រើន មក​ពី​ចក្រ​ភព​អង់គ្លេស បារាំង និង​រុស្ស៊ី។ ចំនួន​នេះ​កើន​ឡើង ១១,៣​ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១២។ នេះ​បើ​តាម​ស្ថិតិ​ពី​ក្រសួង​ទេសចរណ៍​ពី​ខែ​តុលា​។

លោក ឡៅ ហេង ភ្នាក់​ងារ​លក់​នៅ​ក្នុង​ក្រុមហ៊ុន​អាកាស​ចរណ៍​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា វា​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក​ដែល​ថា ការ​ត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​រវាង​មីយ៉ាន់ម៉ា​និង​កម្ពុជា​នោះ លោក​ថ្លែង​ថា៖ «ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន អតិថិជន​ភាគ​ច្រើន ប្រើ​ប្រាស់​សេវា​របស់​យើង​សម្រាប់​ធ្វើ​អាជីវកម្ម។ ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅ​មីយ៉ាន់ម៉ា​ប្រហែល​ជា​៣០​ភាគ​រយ​ច្រើន​ជាង​ឆ្នាំ​២០១២៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya