ព្រះវិហារ៖ ក្នុងខែមិនាឆ្នាំ២០១៤កន្លងទៅនេះស្ថាប័នមីក្រូហិរញ្ញវត្ថុ ប្រាសាក់នៅស្រុក គូលែននិងស្រុករវៀងបានកើតរឿងអាស្រូវ ផ្ទៃក្នុងដ៍ធំមួយគឺការបាត់បង់លុយអតិថិជន តែស្ថាប័នមីក្រូហិរញ្ញវត្ថុមួយនេះបានព្យាយាមលាក់បិទបាំងព័ត៌មានយ៉ាងជិតមិនអោយមហាជនដឹងឮ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានអោយដឹងថា រឿងអាស្រូវនេះមាន២ករណី គឺករណីទី១កើតទ្បើងនៅស្រុក គូលែនយោងតាម បុគ្គលិកប្រា សាក់ប្រចាំស្រុកគូលែនបានលួចយកលុយបញ្ញើរបស់អតិថិជនចំនួន៦៥លាន រៀលកាលពីដើមខែមិនាឆ្នាំ២០១៤នេះ។
ប្រធានសាខាប្រាសាក់ថ្មីប្រចាំស្រុកគូលែនដែលមានទីតាំងស្ថិតនៅ ភូមិគូលែនត្បូងឃុំគូលែនត្បូងស្រុកគូលែនបានទទួលស្កាល់ថា ពិតជាមានករណីនេះកើតទ្បើងប្រាកដមែនដោយលោកបានដឹងខ្លះថាឈ្មោះ គឹម សាន្ដប្រធានសាខាប្រាសាក់គូលែនជាជនជាប់ចោទបានរត់គេចខ្លួន រយះពេល ជា២សប្ដាហ៍មកហើយ។ឈ្មោះគឹមសាន្ដម្នាក់នេះមានលំនៅដ្ឋានបច្ចុប្បន្ន ស្ថិតនៅស្រុកបារាយណ៍ខេត្តកំពង់ធំមកធ្វើការនៅស្រុកគូលែន ខេត្តព្រះវិហារ។
ប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងផងដែរថាជនល្មើសឈ្មោះគឹមសាន្ដ បានលួចចាក់សោទូយកលុយបញ្ញើរបស់អតិថិជនចំនួន៦៥លានរៀលបានសំរេចខណះ ពេលអ្នកកាន់សោទូម្នាក់ទៀតអវត្តមានមិនបានមកធ្វើការ។បន្ទាប់ពី ប្រមូលលុយក្នុងទូរួចជនល្មើសបានប្រើល្បិចអោយលុយសន្ដិសុខទៅទិញ ទំនិញនៅខាងក្រៅហើយពេលនោះបានឆ្លៀតឱកាសរត់គេចខ្លួនចេញតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើស្រាវជ្រាវតាមចាប់ខ្លួន ជនល្មើសខាងលើយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់តាមពាក្យបណ្ដឹងរបស់ អង្គភាពប្រាសាក់ប្រចាំខេត្តព្រះវិហារ។
រីឯករណីទី២ជាករណីកើតទ្បើងថ្មីៗគឺជនល្មើសជាប់ចោទពីបទក្បត់ ទំនុកចិត្តដែលត្រូវបានអង្គភាពប្រាសាក់ប្រចាំខេត្តព្រះវិហារ របស់ខ្លួនដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលខេត្តប្ដឹងពីជនល្មើ សថាបានក្លែងលិខិតលួចលុយបញ្ញើអតិថិជនអស់ចំនួន៣លាន៩សែនរៀលនិង ១៥០ដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាសាខាស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់ប្រចាំស្រុក គូលែនបានទទួលរងផលប៉ះពាល់អាក្រក់ផងដែរដោយសង្កេតឃើញថាទិដ្ឋភាពនៅ ទីនោះមានសភាពស្ងាត់ឈឹងមិនសូវឃើញមានអតិថិជនណាម្នាក់យកលុយទៅផ្ញើនិងខ្ចីបុលនោះទេក្រោយកើតរៀងបែបនេះ៕ ដោយ៖ ព្រហ្ម ពៅ