ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​៥​នាក់ ករណី​ប្លន់​ម៉ូតូ​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​៥​នាក់ ករណី​ប្លន់​ម៉ូតូ​ ​

កំពង់ចាម ៖  ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ត្រូវបាន​ឃាត់ ខ្លួន​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៤ វេលា​ម៉ោង​១២​រំលងអធ្រាត្រ​នៅ​កន្លែង ផ្សេងៗ​ពីគ្នា ។ នគរបាល​បាន​បន្ដថា ជន សង្ស័យ​ទី​១-​ឈ្មោះ ហេង បូ​រ៉េត ហៅ រាជ្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​ឈើទាល​ស្រុត ឃុំ​រំចេក ស្រុក កំពង់សៀម ខេត្ដ​កំពង់ចាម​, ទី​២-​ឈ្មោះ យ៉ង់ សុ​ស្រី​មាន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង កុក ក្រុង​កំពង់ចាម អ្នក​ទាំង​២​ត្រូវបាន ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវបំបែក​ចុង​ថ្នល់ ស្ថិត​ក្នុងភូមិ​មេម៉ាយ សង្កាត់​បឹង​កុក​, ទី​៣-​ឈ្មោះ លន់ ចន្ថា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​, ទី​៤-​ឈ្មោះ ឆេន វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម  និង​ទី​៥-​ឈ្មោះ វង្ស សំរិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាល វង់ អ្នក​ទាំង​៣​ត្រូវបាន​ឃាត់ខ្លួន​នៅ ចំណុច​ផ្ទះសំណាក់​យីហោ​អ៊ូ​លី ស្ថិតក្នុង ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​-​ខេត្ដ កំពង់ចាម ។​
ពេល​ឃាត់ ខ្លួន​ជនសង្ស័យ​ឈ្មោះ ហេង បូ​រ៉េត ហៅ រាជ្យ សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៤ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ដែលជា​ម៉ូតូ​របស់​ជនរងគ្រោះ​។ ចំណែក​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆេន វណ្ណា​រ៉ា សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ ២០០៥ ពណ៌​ខ្មៅ​មួយគ្រឿង​ដែលជា​របស់ ជនសង្ស័យ ។​
​គួរ​រំលឹក ថា កាលពី​វេលា​ម៉ោង​៤​ទៀប ភ្លឺ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ មាន ករណី​ប្លន់​មួយ​កើតឡើង​នៅ​ជិត​ផ្ទះ​ជន រងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រៃ​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​-​ខេត្ដ​កំពង់ចាម​។ ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៣-៤ នាក់​ប្រើ​កាំបិត​កាប់​បណ្ដាលឱ្យ​របួសធ្ងន់ ខណៈ​ជនរងគ្រោះ​ដឹក​ប្រពន្ធ​ទៅ​លក់​បន្លែ  នៅ​ផ្សារ ហើយ​វិលត្រឡប់​មកដល់​ជិត ផ្ទះ​វិញ ។​
ជន រងគ្រោះ​ក្នុង​អំពើ​កាប់​ប្លន់​យក​ម៉ូតូ​ខាង លើ​នេះ​ឈ្មោះ ណៃ ណុ​ច អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។ តាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បំភ្លឺ​ប្រាប់ សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ ផ្សារ​ដើម្បី​យក​បន្លែ​ទៅ​លក់ ។ លុះ​ពេល ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​ជិត​ដល់ផ្ទះ​ទៅ ហើយ​នោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ ៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​តាម​ពីក្រោយ ប្រដាប់​ដោយ​កាំបិត​ស្ទាក់​កាប់​មកលើ ជនរងគ្រោះ រួច​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន បាត់​តែម្ដង ។ ចំណែក​ជនរងគ្រោះ​ក្រោយ កើតហេតុ​ត្រូវបាន​ក្រុមគ្រួសារ និង​អ្នក ភូមិ​ដឹក​ទៅ​សង្គ្រោះ ដែល​រហូតមកដល់ ពេលនេះ​បាន​រួច​ផុតពី​សេចក្ដីស្លាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya