កណ្តាល ៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ បានឃាត់រ៉ឺម៉ក់ ម៉ូតូដឹកសត្វពស់ ជាង១០០គីឡូក្រាម ស្មើនឹង៤ការ៉ុង ស ចងមាត់ ស្ថិតនៅភូមិកោះចាស់ ឃុំព្រែកស្តី ។
នៅវេលាម៉ោង ប្រមាណ ៩និង២៥នាទី យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ កម្លាំងនគរបាល បានទទួលព័ត៌មានថា មានករណី ដឹកជញ្ជូន សត្វពស់ ពេលនោះ សមត្ថកិច្ច បានតាមដាន និងឈានទៅដល់ការឃាត់រ៉ឺម៉ក់ ដែលមានអ្នកបើក ឈ្មោះ សឿង រី អាយុ២៤ឆ្នាំ រស់នៅ ភូមិជ្រោយឫស្សី ឃុំត្រើយស្លា ស្រុកស្អាង ។
ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បាននាំអ្នកបើករ៉ឺម៉ក់ ម៉ូតូ និងវត្ថុតាង ជាសត្វពស់ មកសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការបន្តទៀត៕