ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​យិន ប្រសិទ្ធ កំពុង​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​និង​ព្រៃឈើ​ ​

លោក​យិន ប្រសិទ្ធ កំពុង​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​និង​ព្រៃឈើ​ ​

សៀមរាប​៖ មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឈ្មោះ យិន ប្រសិទ្ធ ដែល​ទទួល​ផែន​ខេត្តសៀមរាប និង​បន្ទាយ មានជ័យ ឧ​ត្ត​រ​មានជ័យ​កំពុងតែ​បើកដៃ ឱ្យ​កូនចៅ​គាប​ជំរិត​ក្រុម​ឈ្មួញ​បទ ល្មើស សេដ្ឋកិច្ច និង បទល្មើស​ព្រៃឈើ​ជាង​ការបង្ក្រាប ។
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ក្រុមប៉ូលិស​នាយកដ្ឋាន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ខាងលើនេះ មាន​លោក វរសេនីយ៍ ឯក យិន ប្រសិទ្ធ ជា​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ប៉ូលិស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហា ផ្ទៃ និង​ជា​ប្រធាន ក្រុម​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ទាំង ៣​ខាងលើនេះ ជា​អ្នកចាត់ចែង​លើផ្លូវ​នាវា​ប្រមូល​សេដ្ឋកិច្ច ។​
​សេចក្តីរាយការណ៍​និយាយថា​កូនក្រុម របស់លោក​ស័ក្តិ ៥ យិន ប្រសិទ្ធ មាន​អនុ សេនីយ៍ទោ ហុក ចិ​ត្ត្រា គឺជា​អ្នកប្រមាញ់​ដៃ​ក្តៅ ខាង​ប្រមូល យកលុយ​ពី ឈ្មួញ​រកស៊ី​ខុសច្បាប់ រកស៊ី​ឈើ​គ្រញូង និង​ទំនិញ​ខុសច្បាប់ នៅក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​ក្នុង​មួយ ខែ​ត្រូវ​ផ្តល់​សេវា ឱ្យ​លោក​ស័ក្តិ ៥ យិន ប្រសិទ្ធ ចំនួន ១១.០០០​ដុល្លារ​អាមេរិក ។​
​ដោយឡែក​លោក​អនុសេនីយ៍ទោ ឯក សឿន ដែល​ដេញថ្លៃ​បាន​ប្រមូល​លុយ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពី​អ្នករកស៊ី​ឈើ​គ្រញូង​ខុសច្បាប់​វិញ ត្រូវ​រក​ចំណូល​ជូន លោ​ស័ក្តិ ៥ យិន ប្រសិទ្ធ ក្នុង​មួយខែ​ចំនួន ៤.០០០ ដុល្លារ អាមេរិក ។ រីឯ​នៅ​ខេត្តសៀមរាប មាន​លោក​វរសេនីយ៍ត្រី ឡុង សំអឿន ជា​អ្នកប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ខុស ច្បាប់ ដោយ​បង់លុយ​ឱ្យ​លោក​ស័ក្តិ ៥ យិន ប្រសិទ្ធ ក្នុង​មួយខែ​ចំនួន ៦.០០០ ដុល្លារ​អាមេរិក ប៉ុន្តែ​ខាង​ឈ្មួញ​អះអាង ថា ក្នុង​១​ខែៗ​លោក ឡុង សំអឿន រកបាន​មិន​ក្រោម​ពី ១៥០០០​ទៅ​៣០០០០​ដុល្លារ​នោះទេ ។​
​គេ​ពុំបាន​បញ្ជាក់​ច្បាស់​ថា ក្រោយពី​ប្រមូល​លុយ​បាន​ពី​កូនក្រុម​ទាំង ៣​ខេត្ត ខាងលើនេះ រាប់ម៉ឺន​ដុល្លារ រួចហើយ លោក​ស័ក្តិ ៥ យិន ប្រសិទ្ធ យកទៅ​ធ្វើ​អី​នោះទេ ប៉ុន្តែ​គេ​ឮថា គាត់​យកមក​ជូន​មេៗ​នៅ​ភ្នំពេញ​។ ករណី នេះ កាសែត​អរិយធម៌​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក យិន ប្រសិទ្ធ បានទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​៕
​ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya