ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​រឺ​ម៉ក មនុស្ស​ស្លាប់​២​នាក់​មើល​សាកសព​មិន​ស្គាល់ ​

ឡាន​បុក​រឺ​ម៉ក មនុស្ស​ស្លាប់​២​នាក់​មើល​សាកសព​មិន​ស្គាល់ ​

ខេត្ត​រតនគីរី​៖ នៅ​ថ្ងៃទី​០៣ ខែមេសា​ឆ្នាំ​២០១៤​នៅ​ភូមិ​១ ឃុំ​ឡា​មិញ​ស្រុក​បរ​កែវ ខេត្ត​រតនគីរី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅ​ស្រុក អូ​រយ៉ា​ដាវ ត្រង់ចំណុច​ផ្លូវ ភ្លោះ មុខ​មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ​។​
​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ម៉ាក HYUNDAI ព៌​ណស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B៣៣៤៤ សណ្ដោង​រឺ​ម៉ក​ដឹក​គ្រាប់ស្វាយចន្ទី​ពេញ​បើកបរ​មិនលឿន​ប៉ុន្មាន​ទេ ហើយ​បើកបរ​ពី​លិចទៅ​កើត ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ ព៌​ណ​ខ្មៅ សេរី​ចាស់​អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ឌុប​ស្ត្រី​ម្នាក់ ចង​ក្រ​ម៉ា​ស្ពាយ​កូន​ពីមុខ ជិះ​ចេញពី​មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ កាត់​ចូល​មុខ​រថយន្ត​នោះ​តែម្ដង បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ត្រូវ​ខ្ទាត​ទៅលើ​ចិញ្ចើមថ្នល់ រីឯ​ម្ដាយ​និង​កូន​ជិះ​ពីក្រោយ​ត្រូវ​ខ្ទាត​ទៅ​ចំ​មុខ​កង់ រថយន្ត​ហើយ ត្រូវ រថយន្ត កិន​សំប៉ែត​សាច់​លាយ ចូលគ្នា​តែម្ដង ។​

​ស្ត្រីជន​រងគ្រោះ​ស្លាប់​នោះ​ឈ្មោះ​ក្វាស់ ស្កា​ន់ អាយុ​៣៥​ឆ្នាំ និង​កូន​ឈ្មោះ​ក្វាស់ សារ៉ាន់ ភេទ​ស្រី អាយុ​៥​ឆ្នាំ ជា​ជន ជាតិ​ទំពួន មាន​លំនៅ ភូមិ​ចែ​ត្រ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ចំណែក​បុរស​អ្នកបើកបរ​ម៉ូតូ រងរបួស​តិចតួច គេចខ្លួនបាត់​មិន​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​អ្នកបើករថយន្ត​បាន​បើករថយន្ត​ហួស​កន្លែងកើតហេតុ​ប្រហែលជា​១០០​ម៉ែត្រ ក៏​បើកទ្វារ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya