ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » លោកឡេង តុង ចុះបណ្តុះបណ្តាល និងការគ្រប់គ្រងសារធាតុគីមីនៅតាមរោងចក្រ

លោកឡេង តុង ចុះបណ្តុះបណ្តាល និងការគ្រប់គ្រងសារធាតុគីមីនៅតាមរោងចក្រ

ភ្នំពេញៈ ដើម្បី​ជំរុញ​កាត់ បន្ថយ​គ្រោះថ្នាក់​ការងារ នៅ​កន្លែងធ្វើការ តាម​សហគ្រាស នៅ​កម្ពុជា នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ វគ្គ​បណ្តុះបណ្តាល មួយ​ស្តីពី ការគ្រប់គ្រង​សា​រធាតុគីមី នៅតាម​បណ្តាល​រោងចក្រ នៅ​កម្ពុជា​។​
​វគ្គ​បណ្តុះបណ្តាល​នេះ បានរៀបចំ​ឡើង​ចំនួន​ពី​វគ្គ គឺ​វគ្គ​ទី​១ បានចាប់ផ្តើម កាលពី​៣១​មីនា ដល់​ថ្ងៃទី​២ ខែមេសា ហើយ​វគ្គ​ទី​២ ធ្វើឡើង​នៅក្នុង​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥​មេសា ដោយមាន សិក្ខាកាម​ចូលរួម មកពី​បណ្តា​រោងចក្រ និង​មន្ត្រី​ទទួលបន្ទុក គ្រប់គ្រង​សា​ធារ​គីមី នៅតាម​រោងចក្រ ផលិត​ស្បែកជើង នានា ជាច្រើនរូប​បាន​ចូលរួម ។​
​លោក​ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រោះថ្នាក់​ការងារ បាន​កើន​ឡើងជា​លំដាប់ ដោយ​ឆ្នាំ ២០០៩ មានតែ ២.៤២៣​ករណី ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ បាន​កើនឡើង រហូតដល់ ១៦.៧៧៥ ករណី ។​
​លោក​បានបញ្ជាក់ គ្រោះថ្នាក់​ទាំងនេះ ភាគ​ច្រើ​បង្ក មកពី​ការកើនឡើង​កំដៅ នៅ​កន្លែងធ្វើការ  ពន្លឺ​មិនបាន​គ្រប់គ្រាន់ និង​ឧបករណ៍​និង​សំភារៈប្រើប្រាស់ មិនបាន​ត្រឹមត្រូវ តាម​ស្តង់ដារ បច្ចេកទេស ជាពិសេស​គួបផ្សំ និង​ចំណេះដឹង របស់​កម្មករ​នៅមានកម្រិត ហើយ​មិនបាន ប្រើប្រាស់ សំភារៈ​ការពារ​បុគ្គល​។​
​លោក​ឡេង តុង បាន​បន្ថែមថា តាម​ការស្រាវជ្រាវ នៅ​រោងចក្រ​ជាង ៤០ បាន​បង្ហាញថា ស្ទើរតែ​គ្រប់​រោងចក្រ មិនមាន​តារាង ទិន្នន័យ ព័ត៌មាន​សុវត្ថិភាព​គីមី ដែល​បញ្ហា​នេះ ជា​កត្តា​ប្រឈម​ដ៏​សំខាន់​របស់់​ក្រសួង​។​
​លោក​បញ្ជាក់ថា ឆ្លើយតប​នឹង បញ្ហា​ប្រឈម ក្រសួង​ការងារ មាន​គោលនយោបាយ និង​ផែនការ យុទ្ធសាស្ត្រ​ជាតិ ២០១៤ ២០១៨ ដើម្បី​ធានាបាន​លក្ខខណ្ឌ ការងារ  ល្អប្រសើរ តាមរយៈ ការចុះ​អធិការកិច្ច​ទេ​ព្យ​ការងារ និង​សម្របសម្រួល​ជម្រុញ  និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ ត្រូវតែ​ធ្វើយ៉ាងណា​ធានា​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya