បាត់ដំបង ៖ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ស្ត្រីដែលចងកសម្លាប់ខ្លួនមានឈ្មោះ ឈើយ វី ហៅ ជីង អាយុ២៩ឆ្នាំ មានផ្ទៃពោះ៥ខែ និង ប្តីឈ្មោះ សេង ស៊ីម អាយុ៤៤ឆ្នាំ របរកម្មករ មានទីលំនៅក្នុងភូមិកើតហេតុ ។
មុនពេលកើតហេតុ បុរស ជាប្តីបានទៅផឹកស្រាជាមួយ អ្នកជិតខាងនៅភូមិអូរតាញា ហើយស្ត្រីជាប្រពន្ធបានទូរស័ព្ទហៅប្តីឲ្យប្រញាប់មកផ្ទះហូបបាយ ព្រោះនាងមិនសូវស្រួលខ្លួន ។ ចំណែកប្តីបាននិយាយផ្តាំទៅប្រពន្ធវិញថា ចាំបន្តិចនឹងទៅហើយ ។ មួយសន្ទុះក្រោយមកប្រពន្ធបានទូរស័ព្ទហៅទៀតថា ដោយនិយាយថា ឯងស្តាយស្រាឬយ៉ាងណាបានជាមិនមកផ្ទះ ខ្ញុំមិនស្រួសខ្លួនទេ ។ ពេលនោះប្តីក៏បានមកផ្ទះ ទាំងស្រវឹង ។ ពេលមកដល់ក៏បាននិយាយជជែកគ្នាក្នុងន័យប្រច័ណ្ឌ ព្រោះនាងជាប្រពន្ធចុង បន្ទាប់មក ប្តីចុះពីផ្ទះមកដេកខាងក្រោមបានប្រហែល១៥នាទី ក៏ឡើងទៅលើផ្ទះវិញ ស្រាប់តែឃើញប្រពន្ធចងកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ៕