ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្ដី​វាយ​ប្រពន្ធ ប៉ូលិស​ចាប់ខ្លួន​ ​

ប្ដី​វាយ​ប្រពន្ធ ប៉ូលិស​ចាប់ខ្លួន​ ​

ខេត្ដ​កំពង់ចាម ៖ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ នៅ​ភូមិ​បុស្សខ្នុរ ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ។​
​ស្ដ្រី​រង គ្រោះ​ឈ្មោះ អូន ណា​ច អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បានឱ្យដឹងថា កាលពី​ជាង​២០​ឆ្នាំ មុន​អ្នកស្រី​បាន​រៀបការ​ជាមួយ​កំលោះ​ម្នាក់​ឈ្មោះ លឹម ធឹ​ម ដែលមាន​កូន​៥ នាក់​នៅ​ឆ្នាំ​២០១៤ ហើយ​ប្ដី​នោះ​ក៏​ស្លាប់ ដោយ​ជំងឺ​ទៅ ។ ក្រោយមក​មួយឆ្នាំ​អ្នក ស្រី​ក៏បាន​ជួបប្រទះ​ស្នេហ៍​ជាមួយ​បុរស ពោះម៉ាយ​កូន​៨​នាក់​ចាប់ដៃ​ជា​គ្រួសារ ដោយ​មិនបាន​រៀបការ​ឡើយ ។
​រហូតដល់ ឆ្នាំ​២០១៣ អ្នកស្រី​បានកូន ស្រី​មួយ​ជាមួយ​បុរស​នោះ ។ អ្នកស្រី​បន្ដ ថា ពីមុន​គ្រួសារ​របស់​អ្នកស្រី​តែងតែ ឈ្លោះប្រកែក​គ្នា​មែន តែ​មិន​ធ្ងន់​ដូចជា ពេលនេះ​ទេ លុះ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០១៤ វេលា​ម៉ោង​១១​ថ្ងៃត្រង់ ពេល អ្នកស្រី​កំពុង​ដាំបាយ ក៏​ស្រាប់តែ​ប្ដី​មកពី ផឹកស៊ី​ហើយ​ស្រែក​ឡូឡា​ដាក់​អ្នកស្រី ដោយ​ចោទថា អ្នកស្រី​មាន​សហាយ ។ ពេលនោះ​ក៏មាន​ការទាស់ទែង​គ្នា​ខ្លាំង ឡើង ស្រាប់តែ​ប្ដី​ស្រវឹង​នោះបាន​យក​ពូ ថៅ​កាប់​ជើង​អ្នកស្រី និង​ក្បាល​ទៀត បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវ គេ​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្ដ​ជាបន្ទាន់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya