ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡានកៀរ​ម៉ូតូ របួស​ធ្ងន់​ស្រាល២នាក់

ឡានកៀរ​ម៉ូតូ របួស​ធ្ងន់​ស្រាល២នាក់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៤ នៅតាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ដែល ត្រូវ​រថយន្តបុក​នោះ​មានឈ្មោះ ទិ​ត្យ សុគន្ធ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជាក​ម្មកា​រិ​និ​រោង ចក្រ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រងរបួស​បាក់ជើង​ខាងឆ្វេង និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ លឿង សៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ក្នុង​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រងរបួស​ស្រាល ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC-1358 ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0359 អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​
មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​កើត​ទៅ​លិច រីឯ​បង្កហេតុ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ស្រប​ទិស​គ្នា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ ជនរងគ្រោះ​ចំ​ពី​ចំហៀង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ត្រូវ​ជើង​ខាងឆ្វេង បាក់ និង​អ្នក​ម្នាក់ទៀត​រងរបួស​ស្រាល ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya