ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​កាត់ទោស​ចោរប្លន់​ម៉ូតូ​ម្នាក់ និង​ម្នាក់​ចាប់ខ្លួន​ ​

ប្រជាពលរដ្ឋ​កាត់ទោស​ចោរប្លន់​ម៉ូតូ​ម្នាក់ និង​ម្នាក់​ចាប់ខ្លួន​ ​

ខេត្ដ​តាកែវ ៖ នា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤  ។   កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ដ​កណ្ដាល​មាន ករណី​ប្លន់ ម៉ូតូ​និង​គ្រឿងអលង្ការ លុយ​ពី សិស្សសាលា​ម្នាក់​ហើយ​ក្រុមចោរប្លន់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​មកដល់​ភូមិ ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ដ​តាកែវ ត្រូវបាន​សមត្ថកិច្ច​សហកា​រ​ជាមួយនឹង​អាជ្ញាធរ​ព្រមទាំង​ប្រជាពលរដ្ឋ ចាប់ខ្លួន បាន​ម្នាក់​និង​ម្នាក់ទៀត​ផ្ដួល​ម៉ូតូ​រត់​ចុះ បឹង​ត្រូវ​ប្រជាពលរដ្ឋ​វាយ​មួយ​ដៃ​មួយ ជើង​រហូតដល់​ស្លាប់​តែម្ដង ។​
ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន ឈ្មោះ​ថុល បញ្ញា ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រញំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្ដ​តាកែវ ។ រីឯ​បក្ខ ពួក​ដែល​ប្រជាពលរដ្ឋ​វាយ​សម្លាប់​ឈ្មោះ ដេ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទី​លំ នៅក្នុង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ។​
ក្រុមចោរប្លន់​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​និក ពណ៌​ខៀវ​លា​យស ពាក់ ស្លាក​លេខ​សៀមរាប​1Q-0224 ដើម្បី ធ្វើ​សកម្មភាព ។ ចំណែក​ម៉ូតូ​ដែល​ក្រុម ចោរប្លន់​យក​ពី​សិស្សសាលា​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS-7775 ជា​ម៉ូតូ​របស់​នារី​រងគ្រោះ​ឈ្មោះ​ជុំ គឹម​ហ៊ុយ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។​
ក្រុមចោរប្លន់​បាន ប្រើ​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​នាង​ពេល​កំពុង​ជិះ ម៉ូតូ​ចេញពី​សាលា​។ ក្រៅ​ពួកគេ​ប្លន់​យក ម៉ូតូ​ក្រុមចោរ​បាន​ដោះយក​ខ្សែដៃ​មាស ទើបនឹង​ទិញ​តម្លៃ​២​លាន​រៀល ខ្សែ​.​ក ប្លា​ទីន ទម្ងន់​២​ជី លុយ​១០​ម៉ឺន​រៀល និង ទូរស័ព្ទ​ម៉ាក​ណូគា​តម្លៃ​១០៥​ដុល្លារ​មួយ គ្រឿង​រួច​ពួកគេ​ជិះ​គេចខ្លួនបាត់​តែម្ដង ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya