ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » លោកប៉ា សុជាតិ​វង្ស បើក​កិច្ចប្រជុំ​ការពារ​សន្តិសុខ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត អាណត្តិ​ទី​២ ​

លោកប៉ា សុជាតិ​វង្ស បើក​កិច្ចប្រជុំ​ការពារ​សន្តិសុខ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត អាណត្តិ​ទី​២ ​

ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​០៣ មេសា ២០១៤ មាន​រៀបចំ​បើក​កិច្ចប្រជុំ​ត្រៀម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សម្រាប់ ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​២ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ឧសភា ២០១៤​ខាងមុខនេះ ។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក លន់ ឆេង​កៃ ប្រធាន​គណៈកម្មការ​រាជធានី​ភ្នំពេញ​រៀបចំ​ការបោះឆ្នោត និង​មានការ​ចូលរួម​ពី​មន្ត្រី​រៀបចំ​ការបោះឆ្នោត តំណាង​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ។​

នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​២ សម្រាប់​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​១២ សង្កាត់​ចំនួន​៩៦ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន​៨១០​នាក់ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ចំនួន ២១៦​នាក់ និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ចំនួន ២១​នាក់ ។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ឧសភា ២០១៤ មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​០៥ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya