ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ វិល​ទៅ​ស្រុកកំណើត​មក​ចូលឆ្នាំថ្មី​នេះ ​

ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ វិល​ទៅ​ស្រុកកំណើត​មក​ចូលឆ្នាំថ្មី​នេះ ​

កោះកុង ៖ នៅ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៤​នេះ​ថា ការវិលត្រឡប់​ទៅ ស្រុក កំណើត របស់​បងប្អូន​ជា​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ​គឺ វិលត្រឡប់​មក​ចូល ឆ្នាំ​ប្រ​ពែ​ណី​ខ្មែរ យើង មាន​ចំនួន​ច្រើនណាស់ ដែល​កំពុងធ្វើដំណើរ មក​ស្រុក​ខ្មែរ​យើង​វិញ ដើម្បី​ជួបជុំ​បងប្អូន នៅក្នុង​ពិធី​ចូលឆ្នាំ ប្រពៃណី​ខ្មែរ​យើង​នេះ ។ ហើយ​ការធ្វើដំណើរ របស់​ពួកគាត់​ពុំមាន​អ្វី​រាំង ស្ទះ ក្នុងការ​ធ្វើដំណើរ​នោះទេ ពិបាក​បន្ដិច នៅ​ស្រុកថៃ តែ​គាត់​មិន​ប្រាប់ ពី​មូលហេតុ​ឡើយ ។​
​ចំពោះ​សមត្ថកិច្ច​ខ្មែរ ដែល​ឈរជើង​នៅ​មាត់ច្រក់ ចាំ​យាម​នេះ លោក​ពុំបាន​យកលុយ ពី​ពលករ​ដែល​ចូល​នេះ ១ រៀល​ឡើយ​។​មានតែ​សមត្ថកិច្ច ខ្មែរ​យើង ហៅ​មក​ធ្វើការ​អប់រំ​បន្ថែម នៅពេល​វិលត្រឡប់​ទៅ​ប្រទេស​ថៃ វិញ​នៅ​ថ្ងៃ ណាមួយ ឱ្យ​បងប្អូន​មុនពេល​វិល ត្រឡប់​ត្រូវធ្វើ​ប៉ាស្ព័រ ឆ្លងដែន ឱ្យបាន​ត្រឹមត្រូវ វា​ងាយ ស្រួល​ក្នុង ការរស់នៅ​ក្នុងស្រុក​គេ ។
​រយៈពេល ៣​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​ទៅរក​ការងារ ធ្វើ​ប្រទេស​ថៃ បាន​វិលត្រឡប់​ចូល ស្រុកកំណើត​វិញ តាម​មាត់ទ្វារ​ង​ន្ដ​រ​ជាតិ​ចាំ​យាម​នេះ​ក្នុង​១​ថ្ងៃៗ​មាន​ចំនួន ២០០ ទៅ​៣០០​នាក់ ក្នុង​១​ថ្ងៃ ហើយ​ភាគី​ថៃ គេ​បើក​ឱ្យ​ខ្មែរ​យើង ចូល​ជាធម្មតា តែ​ចំពោះ​សមត្ថកិច្ច​វិញ មិន​ទទួល​ប្រាក់​ពួកគាត់ មួយ​កាក់ មួយ សេន ពី​ពួកគាត់​ឡើយ ។ តែ​សមត្ថកិច្ច ធ្វើការ​ណែនាំ ចំពោះ​ការវិលត្រឡប់​ទៅវិញ ត្រូវធ្វើ​ប៉ាស្ព័រ ឱ្យបាន​ត្រឹមត្រូវ វា​ងាយស្រួល​ក្នុងការ​ស្នាក់នៅ​និង​រកស៊ី ឱ្យស្រប​ទៅតាម​ផ្លូវច្បាប់​ស្រុក​គេ ។ ហើយ​ធ្វើការ​ណែនាំ​ឱ្យ​ពួកគាត់​ធ្វើ មុនពេល​ធ្វើដំណើរ ត្រូវ​ជិះ​រថយន្ដ​ឱ្យមើល​ពី​ស្ថានភាព រថយន្ដ​មិនត្រូវ​ជិះ រថយន្ដ​ណាមួយ​ដែល​ចង្អៀត និង​ដឹក​សំពីងសំពោង​ទេ ព្រោះ​មាន​រថយន្ដ​ច្រើនណាស់ ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya