ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៣​នាក់ ពីបទ​ក្លែងបន្លំ ស៊ី​ឌី និង​វីស៊ីឌី ​

ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៣​នាក់ ពីបទ​ក្លែងបន្លំ ស៊ី​ឌី និង​វីស៊ីឌី ​

ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២​មេសា ឆ្នាំ​២០១៤ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ថេ​ម រ៉ា​មី​បាន​ឃាត់ខ្លួន​ជនល្មើស​៣​នាក់ ពីបទ​បន្លំ​ក្លែង​កម្មសិទ្ធិបញ្ញា​ជាមួយនឹង​ការ​រឹបអូស​យក CD VCD និង DVD ក្លែងបន្លំ​ស្លាក​សញ្ញា​ជាច្រើន ស្ថិតនៅ​ផ្ទះ​អត់​មាន​លេខ ផ្លូវ​បេតុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​៣​នាក់ ដែល​គេ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​២​មេសា​នេះ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយបាន​រឹបអូស​ម៉ូតូ​៣​គ្រឿង រថយន្ត​កូរ៉ូឡា ១​គ្រឿង ថែមទៀត ដែល​ជនល្មើស​បាន​ប្រើ​ជា​មធ្យោបាយ​ក្នុងការ​ដឹកជញ្ជូន​ផលិតផល​ក្លែង ស្លាក​សញ្ញា​នេះ​៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya