ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បក្ស​សង្រ្គោះ​ជាតិយក​ឡាន​បិទផ្លូវ​និង​វ៉ៃប្រជាជន​ឲ្យរបួស​បីនាក់

បក្ស​សង្រ្គោះ​ជាតិយក​ឡាន​បិទផ្លូវ​និង​វ៉ៃប្រជាជន​ឲ្យរបួស​បីនាក់

កណ្តាល៖  ប្រជាពលរដ្ឋរបួសធ្ងន់​ស្រាល​បីនាក់ក្នុងពេល​ហែ​ក្បួន​ឃោសនា​រក​សំឡេង ឆ្នោតនៅ​ឃុំ​កំពង់​អុសស្រុក​ពញាឮខេត្តកណ្តាលដោយសារ​គណបក្ស​សង្គ្រោះ​ជាតិបាន​យក​រថយន្ត​បិទផ្លូវ​។ឯ​ជនរងគ្រោះ​ទាំងបី​នាក់ជា​សមាជិក​នៅក្នុង​ក្បួន​ហែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោកចាន់យុ​ត្ថា អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជាស្រុក​ពញាឮខេត្តកណ្តាលនិយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​ខែកក្កដាឆ្នាំ​២០១៣ថាការបិទផ្លូវ​មិន​ឲ្យ​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​ប្រជាជនឆ្លងកាត់និង​បង្ក​ឲ្យ​មាន​របួសស្នាមដល់​សមាជិក​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជាស្រុក​ពញាឮ​ចំនួន​បីនាក់ដោយ​គណបក្ស​សង្គ្រោះ​ជាតិកាលពី​ថ្ងៃទី​១៥ខែកក្កដាឆ្នាំ​២០១៣ត្រូវបាន​ប្តឹងទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ស្រុក​ពញាឮនិង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចហើយ​។​
​    ​
​ហេតុការណ៍​ខាងលើត្រូវបាន​មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮបញ្ជាក់ថាបាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​ជា១១និង៤០នាទីថ្ងៃទី​១៥ខែកក្កដាឆ្នាំ​២០១៣នៅលើ​ស្ពានថ្មក្នុងភូមិ​បឹង​ក្តុលឃុំ​កំពង់​អុសស្រុក​ពញាឮខេត្តកណ្តាលដោយ​គណបក្ស​សង្គ្រោះ​ជាតិដែល​ដឹកនាំ​ដោយ​លោកអេងឆៃអ៊ាងនិង​លោកអ៊ូច័ន្ទ​ឫទ្ធិបាន​ប្រើ​សមាជិក​សមាជិកា​របស់​ខ្លួនយក​រថយន្ត​ទៅ​ដាក់​លើ​ស្ពាន (​ទៅមក​បានតែ​រថយន្ត​មួយគ្រឿង​) រួចហើយ បើកទ្វារ​ទាំងសង់ខាង​ក្នុងបំណង​រារាំង​មិន​ឲ្យ​ក្បួន​ហែ​របស់​គណបក្ស​ប្រជាជនដែល​មក​តាម​ក្រោយ​ឆ្លងកាត់​ស្ពាន​នេះ​បាន​។

លោកចាន់យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថានៅពេល​ឃើញ​មាន​គេ​ដាក់​រថយន្ត​បិទផ្លូវ​លើ​ស្ពាន​ក្បួន​ហែ​ដោយ​​ម៉ូតូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​ ​ក៏បាន​ជិះ​ចុះក្រោម​ ស្ពាន      (​មិនទាន់​មានទឹក​) ដើម្បី​ទៅ​សួរនាំ​អ្នកដែល​បាន​បិទផ្លូវ​ហើយក៏​ត្រូវបាន​ពួកគេ (​បក្សសង្គ្រោះ​ជាតិ​)ព្រួត​គ្នា​វាយតប់​រហូត​បែកក្បាល​ម្នាក់​និង​ពីរ​នាក់​ទៀត​របួសស្រាល​។នៅពេល​មាន​ហេតុការណ៍​កើតឡើងអ្នកបញ្ជា​ក្បួន​ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិបាន​ដកថយ​អស់នៅសល់តែ​សមាជិកដែល​មិន​ដឹងអី​។​
​    ​
​នៅក្នុងពេល​មាន​ហេតុការណ៍​វាយតប់​គ្នា​កើតឡើង​នេះលោកចាន់យុ​ត្ថាបញ្ជាក់ថាមាន​បងប្អូន​ខ្មែរឥស្លាមនៅតាម​ភូមិ​ជាច្រើនក្នុង​ឃុំ​កំពង់​អុសដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាបាន​សុំ​បញ្ជា​វាយបកទៅលើ​ក្រុម​បង្ករឿង​នោះ​វិញតែ​លោក​មិនមាន​ការអនុញ្ញាត និង​សុំ​ឲ្យ​មានការ​អត់ធ្មត់​ថែមទៀត​។​

​សូម​រម្លឹកថានៅ​ឃុំ​កំពង់​អុសស្រុក​ពញាឮខេត្តកណ្តាលជា​កន្លែង​ក្តៅគគុក​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​។កាលពី​ប៉ុន្មាន​ថ្ងៃមុនគណបក្ស​សង្គ្រោះ​ជាតិបាន​ប្តឹង​ថាសកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាជិះ​ម៉ូតូទៅ​អុកឡុករំខាន​ដល់​ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិតែ​មិន​កើតមាន​អំពើហិង្សា​ទេ​៕

ដោយ៖ សហការី

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya