មណ្ឌលគិរី ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៤ បានបង្ក្រាបរថយន្ដម៉ាកអូរ៉ាល់ ដឹកឈើខុសច្បាប់នៅចំណុចភូមិដើម ស្រល់ សង្កត់-ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី និងឃាត់ខ្លួនកម្មករចំនួន៤ នាក់ ។
រថយន្ដដឹកឈើប្រណីតខុសច្បាប់ម៉ាកអូរ៉ាល់បាន ផ្ទុកឈើអាឡាំងប្រភេទធ្នង់ចំនួន២៥ដុំ ប្រហែល៧ម៉ែត្រគូបដែលឈើនេះពួក ឈ្មួញបានទិញពីអ្នកកាប់ថ្មីៗដឹកចេញពី តំបន់ព្រៃរកា ។
ក្រោយពីឃាត់រថយន្ដដឹកឈើសមត្ថ កិច្ចនគរបាលសេដ្ឋកិច្ចក្រសួងក៏យកវត្ថុ តាងទាំងនេះបញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្ដដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។
កន្លងទៅសកម្មភាពបទល្មើសព្រៃ ឈើក្រុមឈ្មួញបានគឃ្លើនក្នុងការដឹក ជញ្ជូនឈើចេញពីតំបន់ហាមឃាត់ ដែលឈ្មួញទាំងនោះប្រមូលទិញឈើពីការកាប់ថ្មីៗដើម្បីដឹកជញ្ជូនយក ទៅលក់នៅប្រទេសវៀតណាម ប៉ុន្ដែមួយរយៈនេះសកម្មភាពរបស់ឈ្មួញពុំអាចគេចផុតពីក្រសែភ្នែក សមត្ថកិច្ច ៕ ពៅ