ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន ២​នាក់​ ​

ប៉ូលិស​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន ២​នាក់​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ នៅ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
បុរស​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ពីបទ​ជួញដូរ​គ្រឿងញៀន​នេះ​ឈ្មោះ ស វិ​ន​ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​អង់ តែ​ន​ទូរទស្សន៍​ទួលគោក ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​ម្នាក់ ទៀត​ឈ្មោះ  ត្រាំ​ង ហ្សឺ​ឌី ហៅ​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​លី​សែង ស្នាក់ នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
មុនពេល​កើតហេតុ​ជនសង្ស័យ​មាន គ្នា​២​នាក់​ឈរ​ក្បែរផ្លូវ​បេតុង ស្ថិតក្នុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ហើយ​គាប់​ជួន​ពេលនោះ នគរបាល​ប៉ុស្ដិ៍​ចោមចៅ បាន​ជិះ​ម៉ូតូ ល្បាត​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​បាន​ប្រទះ ឃើញ​ពួកគេ​កំពុង​ឈរ​រេរា​មើលទៅ​គួរ ឱ្យ​សង្ស័យ​ក៏​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ ហើយ​រកឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ក្រាម ពណ៌​ស ថ្លា​ល្អិតៗ​ចំនួន​៨​កញ្ចប់​តូច ។ ពេលនោះ​សមត្ថកិច្ច​ដឹងថា ក្រុម​នេះ​ជា ក្រុម​ជួញដូរ​ថ្នាំញៀន​ក៏​ឃាត់ខ្លួន​យកទៅ កាន់​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​សាកសួរ ។
​នៅ​ចំពោះ មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ពួកគេ​បាន ទទួលយក​ថ្នាំញៀន​ទាំងនេះ​ពី​បុរស​ម្នាក់ មក​ចែកចាយ​លក់ដូរ​នៅ​ចំណុច​ដែល នគរបាល​ឃាត់ខ្លួន​ដើម្បី​បាន​ប្រាក់ ចំណេញ​ខ្លះៗ​គ្រាន់​ទុក​ចាយ ប៉ុន្ដែ​មិន ទាន់​បាន​លក់ដូរ​ផង​ក៏ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​តែម្ដង ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya