ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ជូន​បង​រួចហើយ បាន​ស្វាយ​ណាយ​ក្រូច​ប្ដឹង ថា​ចាប់រំលោភ​ ​

ជូន​បង​រួចហើយ បាន​ស្វាយ​ណាយ​ក្រូច​ប្ដឹង ថា​ចាប់រំលោភ​ ​

កណ្ដាល ៖ កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ បន្ទាប់ពី​ឪពុកម្ដាយ​នារី​រងគ្រោះ​ឈ្មោះ អ​.​ស​.​រ អាយុ​១៩​ឆ្នាំ ជា​សិស្ស​រៀន​នៅ ថ្នាក់​ទី​១២ រស់នៅ​ស្រុក​កៀនស្វាយ ខេត្ដ កណ្ដាល​បានដាក់​ពាក្យបណ្ដឹង​នៅ​នគរ បាល​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ដោយ ចោទ​យុវជន​ឈ្មោះ​ស៊ុន សីហា អាយុ​១៨ ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ​នារី​រងគ្រោះ និង​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២ ជិត​ថ្នាក់ នារី​រងគ្រោះ​នោះដែរ ។​
កាលពី​អំឡុង​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ដែលជា​ថ្ងៃបុណ្យ​ទិវា​នៃ​សេច ក្ដី​ស្រឡាញ់​យុវជន​និង​នារី​រងគ្រោះ​បាន ស្រឡាញ់គ្នា​ជាធម្មតា​ដោយ​មិនទាន់ បានចាត់ទុក​គ្នា​ជា​សង្សារ​នៅឡើយ​ទេ ប៉ុន្ដែ​នៅក្នុង​ថ្ងៃនោះ​នៅក្នុង​គេហដ្ឋាន​យុវ ជន​ឈ្មោះ​ស៊ុន សីហា មាន​រៀបចំ​កម្ម វិធី​ជប់លៀង​មួយ​ដោយមាន​ការចូលរួម ពី​មិ​ត្ដ​ភក្ដិ​រៀន​ថ្នាក់​ជាមួយគ្នា​ជាច្រើន ។ នៅពេល​នោះគេ​ឃើញ​នារី​រងគ្រោះ​បាន ផឹកស៊ី​ស្រវឹង​ទៅផ្ទះ​លែងរួច​ក៏​សម្រេច ចិ​ត្ដ​ដេក​នៅផ្ទះ​យុវជន​ស៊ុន សីហា មួយ យប់​ដែល​ពេលនោះ​ហើយ​ធ្វើឱ្យ​អ្នក​ទាំង ២​ចាប់ផ្ដើម​ផ្ដោះផ្ដង​ស្នេហា​ស៊ីជម្រៅ រហូត​ធ្វើឱ្យ​នារី​រងគ្រោះ​លង់​ស្នេហ៍​ចាត់ ទុក​គ្នា​ជា​សង្សារ​ព្រមទាំង​លះបង់​ព្រហ្ម ចារី​ឱ្យ​យុវជន​ស៊ុន សីហា​ទៀតផង ។​
ចាប់តាំងពី​ពេលនោះ​រហូតមក​កំលោះ ក្រមុំ​ទាំង​២​នាក់​បាន​ស្រឡាញ់គ្នា​កាន់តែ ខ្លាំង​ឡើងៗ​ហើយ​បាន​រួមរ័ក​ជាមួយគ្នា រហូតដល់​៤​លើក​ថែម​ទៀតផង ។ លុះ មកដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៤ ស្រាប់តែ​នារី​រងគ្រោះ​បានឃើញ​សង្សារ​សំណព្វ​ចិ​ត្ដ​ជិះ​ម៉ូតូ​ដឹក​ស្រី​ថ្មី ធ្វើឱ្យ​នាង​ឈឺចាប់​យ៉ាងខ្លាំង​និង​ដោយ​ទ្រាំ​មិនបាន​ក៏ សម្រេចចិត្ដទ​ម្លា​យ​អាថ៌កំបាំង​រឿង​ស្នេហា​របស់​នាង​និង​សង្សារ​ឱ្យ​ឪពុក ម្ដាយ​ដឹង​និង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ចោទ​យុវជន ឈ្មោះ​ស៊ុន សីហា ពីបទ​ចាប់រំលោភ សេពសន្ថវៈ​ដោយ​ទាមទារ​សំណង​៥​ពាន់​ដុល្លារ ។​
ករណីនេះ​មិនមែនជា​ករណី ចាប់រំលោភ​ជាក់ស្ដែង​ទេ​គឺជា​ករណី​ត្រូវ រ៉ូ​វ​គ្នា​ដែល​កើតឡើង​ដោយ​ការ​ស្ម័គ្រ ស្មោះ​រវាង​គ្នា​នឹង​គ្នា​ប៉ុណ្ណោះ ហើយ​បើ ជា​រឿង​ចាប់រំលោភ​មែន​នោះ​ហេតុអ្វី ពេល​ជនសង្ស័យ​កំពុង​ប្រ​ព្រឹ​ត្ដ​ម្ដេច​មិន ប្ដឹង​នគរបាល​ឱ្យជួយ​ធ្វើ​អន្ដរាគមន៍ ?  ហេតុអ្វី​ស្មោះស្ម័គ្រ​និង​រួមរ័ក​គ្នា​បាន ៥​លើក​ទៅហើយ​ទើប​ឃើញ​ភាគី​ខាង ប្រុស​ឌុប​ស្រី​ថ្មី​មកប្ដឹង​សមត្ថកិច្ច​ថា​ចាប់រំលោភ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya