ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ បង្ក​បទឧក្រិដ្ឋ​នាំ​ឲ្យ​ខ្មែរ​ស្លាប់​និង​របួស​ត្រូវ​ថៃ​បាញ់​

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ បង្ក​បទឧក្រិដ្ឋ​នាំ​ឲ្យ​ខ្មែរ​ស្លាប់​និង​របួស​ត្រូវ​ថៃ​បាញ់​

​ឧ​ត្ត​មានជ័យ​៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ លោក ញ៉ែម ណៃ​វ៉ាន់ រួម​និង មន្ត្រី​មាន​សមត្ថកិច្ច​ជាច្រើន​ដែល​ឈរជើង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​គេ​អះអាងថា​គឺជា​ឧក្រិដ្ឋជន​លាក់​មុខ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ស្លាប់ របួស​និង​ត្រូវ​ចាប់ខ្លួន​ដាក់គុក​ពី សំណាក់​យោធា​ថៃ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ឡើង​លួច​កាប់​ឈើ​គ្រញូង​លើទឹក​ដី​ថៃ​ដែល លក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​នៅជាប់​ព្រំដែន​។​
​ការចោទប្រកាន់ លោក ញ៉ែម ណៃ​វ៉ាន់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ​ដ៏​ចាស់ ស្លែ​និង​សមត្ថកិច្ច​ជាច្រើន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​នេះ​។​ដោយ​កន្លងមក​គេ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ខណៈពេល​ដែល​ពលរដ្ឋ​ខ្មែរ​ឡើងទៅ​លួច​កាប់​ឈើ​គ្រញូង​លើទឹក​ដី​ថៃ​ជាប់​ព្រំប្រទល់ ស្រុក ត្រពាំង​ប្រាសាទ​ត្រូវបាន​យោធារ​ថៃ​បាញ់ សំលាប់ ស្លាប់ របួស និង​ចាប់ខ្លួន​ដាក់គុក ប៉ុន្តែ​សកម្មភាព ការឡើង​លួច​ទៅ​កាប់​ឈើ​លើ​ទឹកដី​ថៃ នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ដោយសារ​តែមាន​ឈ្មួញ​ចាំ​ទទួល ទិញ​ឈើ​នៅ​ព្រំដែន​ស្រុក​ត្រពាំង​ប្រាសាទ​និង​ពុំមាន​ការបង្ក្រាប​ពី​សំណាក់​រដ្ឋបាល​ព្រៃឈើ និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ​។ ទន្ទឹមគ្នា​នោះគេ​បានឃើញ​កំរិតជីវភាព​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ លោក ញ៉ែម ណៃ​វ៉ាន់ និង​មន្ត្រី​មាន​សមត្ថកិច្ច​ជាច្រើន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​មាន​ជីវភាព​ធូរធារ ហ៊ី​ហា សំបូរ​ប្រាក់​ស៊ីចាយ និង​ជិះ​រថយន្ត​ទំនើបៗ​។
​ទោះបី​ជាមាន​ករណី​យោធារ​ថៃ​បាញ់សំលាប់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​ក្តី​សំរាប់​នៅលើ​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ​គឺ​នៅតែមាន​ឈ្មួញ​នៅចាំ​ទទួល​ទិញ​អនុផល​ព្រៃឈើ​ដែល​ពលរដ្ឋ​ខ្មែរ​យក​ឈាម​ទៅ​ប្តូរ​ដើម្បី​យកមក​លក់​ឲ្យ​ឈ្មួញ​។​ក្រោយពី​ឈ្មួញ​ទទួល​ទិញ​ឈើ​ដែលមាន​ស្នាម​លោហិត​នោះបាន​ច្រើន គេ​បាន​ដឹក​តាម​រថយន្ត​តូចធំ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទចេញ​ទៅកាន់​ទីផ្សារ​យ៉ាង​រលូន​ដោយ​បង់ប្រាក់​ឲ្យ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​លោក ញ៉ែម ណៃ​វ៉ាន់ និង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​។ ហើយ​យូរៗ​គេ​បានឃើញ​កំលាំង​រដ្ឋបាល​ព្រៃឈើ​របស់ លោក ញ៉ែម ណៃ​វ៉ាន់ បង្ក្រាប​សកម្មភាព ដឹកឈើ​ខុសច្បាប់​នោះ​ម្តង​។ រាល់​សកម្មភាព​បង្ក្រាប​មួយចំនួន​របស់​រដ្ឋបាល​ព្រៃឈើ លោក ញ៉ែម ណៃ​វ៉ាន់ ភាគច្រើន​គឺ​ដោយសារ​ឈ្មួញ​អាង​ខ្លួន​ជា​យោធា ខ្លះ​អាង​មាន​មន្ត្រី​មានអំណាច និង​ចែក​ផល ប្រយោជន៍​តិច​ទៅ​ឲ្យ  លោក ញ៉ែម ណៃ​វ៉ាន់ ។ ហើយ​មួយចំនួនទៀត​នៅពេល​ដឹកឈើ​ចេញទៅ រថយន្ត​ក្រឡាប់​ក្អែរ​ចេញ​ឈើ​បែក​រឿង រួម​និង​ជំ​លួស​សមត្ថកិច្ច និង​សមត្ថកិច្ច​ផ្សេងៗ​ដែល​ចែក ប្រយោជន៍​គ្នា​មិនត្រូវ​។​
​ដើម្បី​បង្កា​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ជីវិត របួស និង​ចាប់ខ្លួន​ដាក់គុក​ពី​សំណាក់​យោធា​ថៃ​តទៅ ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បើក​ការស៊ើបអង្កេត​រកមុខ​ជន ខិលខូច​ដែលជា​អ្នក​អនុញ្ញាត​ឲ្យ​ឈ្មួញ​ទទួល​ទិញ​ឈើ​លោហិត ដើម្បី​កេងចំណេញ​ប្រាក់​លើ​អាយុ ជីវិត​អ្នកដទៃ​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់​។ ប្រសិនបើ​យើង​មិន​វែកមុខ​ជនខិលខូច ដែល​ស្ថិតនៅ​ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ទេ ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ឡើងទៅ​លួច​កាប់​ឈើ​លើ​ទឹកដី​ថៃ ហើយ​ថៃ​នៅតែ​បន្ត​បាញ់សម្លាប់ និង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ដាក់គុក​ដដែល​។ ហើយ​លទ្ធផល​ចុង ក្រោយ​ធ្វើ​ឲ្យ​ប្រទេស​ទាំងពី​មើលមុខ​គ្នាំ​មិន​ត្រង់​ដោយសារ​ករណី​យោធា​ថៃ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​និង​ដោយសារ​ពលរដ្ឋ​ខ្មែរ​ឡើងទៅ​លួច​កាប់​ឈើ​លើទឹក​ដី​ថៃ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya