ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹកឈើ​ប្រណីត​១​គ្រឿង ប៉ូលិស​សហការគ្នា​ស្ទាក់ចាប់​ ​

ឡាន​ដឹកឈើ​ប្រណីត​១​គ្រឿង ប៉ូលិស​សហការគ្នា​ស្ទាក់ចាប់​ ​

កំពង់ឆ្នាំងៈ នៅវេលា​ម៉ោង​៤​និង​៤០​នាទី​ទាបភ្លឺ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៤
​លើផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​ពោធិ​ឬ​ទ្ធី​ក្រៃ  ឃុំ​ស្វាយ  ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

​រថយន្ត ដឹកឈើ​ប្រ​ណឹ​ត​ខុសច្បាប់​នេះ​ម៉ាក​សាំ​យ៉ុង ពណ៍​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2Q. 0129​បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង កាត់​ទីក្រុង​កំពង់ឆ្នាំង ដោយមាន​ការសង្ស័យ រួមផ្សំ​និង​ការផ្តល់​ព័ត៌មាន​ពី​ផង​នោះ  ទើប​សមត្ថកិច្ច​ចម្រុះ ២​ក្រុម​សហការគ្នា​ស្ទាក់ចាប់  ក្រុមទី​១​ដឹកនាំ​ដោយ​លោក ថោង វី​រ៉ា​វុ​ឌ្ឍី នាយរង​ខ​ណ្ឌ័​រដ្ឋបាល ព្រៃឈើ កំពង់ឆ្នាំង​ដឹកនាំ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​សង្កាត់​និង​ខណ្ឌ  និង​មួយក្រុម​ទៀត​មន្ត្រីនគរបាល​សេដ្ឋកិច្ច ខេត្ត និង​មន្ត្រីនគរបាល​ប៉ុស្តិ​មូលដ្ឋាន បាន​សហការគ្នា​អ្នក​ស្ទាក់​ចាប់បាន ប៉ុន្តែ​ពេល​ស្ទាក់​ចាប់បាន អ្នកបើកបរ និង​ព្រូ​បាន​គេចខ្លួនបាត់​។  មន្ត្រី​ជំនាញ​បាន​នាំយកទៅ​រក្សាទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​វាស់វែង ឃើញ ឈើប្រណិត​ទាំង នេះ  មាន​ចំនួន​សរុប​២៦​ដុំ មាន​ប្រវែង​ពី​១​ទៅ​២​ម៉ែត្រ ស្មើនឹង​១,៣៧៧ ម៉ែត្រគូប​។  ទាំង​ឈើ​និង រថយន្ត​ត្រូវបាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya